• 2022-01-27 00:31:00
  • ព័ត៌មាន

មិន​លេង​សើច​ទេ! គ្រាន់​តែ​ថ្លៃ​ថែ​ទាំ ឧទ្ធម្ភាគចក្រ​របស់​ឧកញ៉ា ១ខែ ​ចង់​ទិញ​ផ្ទះ​បាន​១ល្វែង!

  • 2022-01-27 00:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​ដែល​ប្រភព​មិន​បញ្ចេញ​ឈ្មោះ លួច​បង្ហើប​ឧកញ៉ា អ្នក​ឧកញ៉ា​ស្រុក​ខ្មែរ​មាន​មិន​ដល់ ១០នាក់​ទេ​ដែល​មាន​ឧទ្ធម្ភាគចក្រប្រើ​ជាមធ្យោបាយ​ធ្វើ​ដំណើរ នោះ​ក៏​ព្រោះ​តែ​តម្លៃ​មហាសាល​របស់វា បន្ថែម​ពី​លើ​នេះ តម្លៃ​ថែទាំ​ជួសជុល​ក៏​មិន​ណយ​ដែរ។

បើ​តាម​ប្រភព​បង្ហើប​កន្លង​ឧកញ៉ា អ្នក​ឧកញ៉ាស្រុក​ខ្មែរ ដែល​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ប្រភេទ​នេះ សុទ្ធ​ឧកញ៉ា អ្នក​ឧកញ៉ា​លំដាប់ ឬ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា លំដាប់ "គ្រាប់ៗ" ក្នុង​នោះ​មាន​ដូច​ជា៖ អ្នកឧកញ៉ា ហុង ពីវ លោក​ឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ត​មក​ទៀត​មាន អ្នក​ឧកញ៉ា គិត ម៉េង ឧកញ៉ា ជឹង សុភាព ហៅ យាភូ អ្នក​ឧកញ៉ា ហៀក សុភាព ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប អ្នក​ឧកញ៉ា លី យ៉ុងផាត់ និង​អ្នក​ឧកញ៉ា ចេន ស៊ី ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍​គ្រុប ជា​ដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហេតុផល​ចម្បង​ៗ ដែល​រារាំង​ការ​ប្រើ​ប្រាស់​ឧទ្ធម្ភាគចក្រ​ទូលំទូលាយ ទី​១ច្បាប់​គ្រប់គ្រង​ និង​ច្បាប់​ពាក់ព័ន្ធ​ផ្សេង​ទៀត។

ទី២ ក៏​ជា​ហេតុផល​សំខាន់​ដែរ គឺ​តម្លៃ​កប់ពពក​របស់​វា ដែល​តាម​ប្រភព​បង្ហើប ឧទ្ធម្ភាគចក្រ​ធម្មតា​ៗ​មួយ​គ្រឿង តម្លៃ​យ៉ាង​ថោក​ក៏​ប្រមាណ​ជាង ២លានដុល្លារ​អាមេរិក​ដែរ។ ដោយ​ឡែក​តម្លៃ​ខ្ពស់​បំផុត​ដែល​ឧកញ៉ា​ស្រុក​ខ្មែរ បាន និង​កំពុង​ប្រើ​គឺ​មាន​តម្លៃ​ដល់​ទៅ​ប្រមាណ ១២លានដុល្លារ​អាមេរិក​ឯណោះ។ "អាហ្នឹង​ស៊េរី​ខ្ពស់​ក្នុង​ស្រុក​យើង តម្លៃ​វា​ខ្ទង់ ១២លាន ហើយ​បើ​យើង​ចូល​ទៅ​ក្នុង ដូច Rolls Royce អីចឹង អេមណាស់!”។

ឧទ្ធម្ភាគចក្រ តម្លៃ​ខ្ពស់​បំផុត​ក្នុង​ស្រុក​ខ្មែរ បើ​តាម​ប្រភព គឺ​បាន និង​កំពុងប្រើ​ប្រាស់​ដោយ​អ្នកឧកញ៉ា ជឹង សុភាព ហៅ យាយភូ។ ក្រៅ​ពី​តម្លៃ​មហាសាល ងាក​មក​មើល​ការ​ចំណាយ​លើ​សេវា​ផ្សេង​ៗ​វិញ ក៏​មិន​ធម្មតា​ដែរ។ តាម​ប្រភព​ដដែល បង្ហើប​ថា ការ​ចំណាយ​ទៅ​លើ​សាំង ការ​ថែ​ទាំ​ផ្សេង​ៗ បូក​ទាំង​ចំណាយ​ទៅ​លើ​ចំណត​សម្រាប់​ចត និង​ចំណាយ​លើ​ពីឡុតទៀត សរុប​ខ្ទង់​ជិត ២ម៉ឺនដុល្លារ​ក្នុង​១ខែ។

រូបភាព៖ Bell Flight

ទាំង​នេះ សុទ្ធ​បញ្ហា​ដែល​នាំ​ឲ្យ​ការ​ប្រើ​ប្រាស់​ឧទ្ធម្ភាគចក្រ​លក្ខណៈ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ស្រុក នៅ​មិន​ទាន់​មាន​ចំនួន​ច្រើន។ យ៉ាង​ណា ប្រភព​បាន​ប៉ាន់ស្មាន​ថា អាច​នឹង​មាន​ឧកញ៉ា អ្នក​ឧកញ៉ា ១-២នាក់​ទៀត ក៏​ជ្រើស​រើស​មធ្យោបាយ​លំដាប់​ខ្ពស់​នេះ​ដែរ ក្នុង​នោះរូប​គេ​បង្ហើប​ថា ​មាន​ម្នាក់​ជា​សេដ្ឋី​អចលនទ្រព្យ​កំពុង​ល្បី​ខ្ទរខ្ទារ។

"សម្រាប់​ឧកញ៉ា ឡាន​១គ្រឿង ៣០-៤០ ម៉ឺន ឬ ១លាន​ដុល្លារ​អី ដូច​ធម្មតា​ៗ​ទេ ឥឡូវ​ឧកញ៉ា​លំដាប់​ៗ គេ​មិន​រវីរវល់ Show off ឡាន​អី​ទៀត​ហើយ ឡាន​អី​បាន​​តែ​អ្នក​លក់ឡេ​ទេ ចេះ​តែ​អួត ចេះ​តែ​បង្ហាញ​ទៅ តែ​ឧកញ៉ា​លំដាប់ៗ ឥឡូវ​គេ​អួត​គ្នា​រឿង​អេឡេកុបទ័រ(ឧទ្ធម្ភាគចក្រ)​វិញ" ប្រភព​ថ្លែង៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី