- 2022-01-28 06:35:42
- ព័ត៌មាន
ទាំងនេះ គឺរឿងសម្រាប់បងប្អូនសែស្រឡាយចិន បើចង់បានលាភសំណាងនៅក្នុងឆ្នាំថ្មី!
- 2022-01-28 06:35:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងនេះ គឺរឿងសម្រាប់បងប្អូនសែស្រឡាយចិន បើចង់បានលាភសំណាងនៅក្នុងឆ្នាំថ្មី!
ចន្លោះមិនឃើញ
ពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិចិន ឬបងប្អូនប្រជាពលរដ្ឋដែលលោកមានជាប់សែស្រឡាយចិន បានកំពុងតែខិតជិតមកដល់ហើយនៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ប៉ុន្តែអ្វីរឿងសំខាន់ដែលគួរតែដឹងឲ្យបាននោះគឺសកម្មភាពអ្វីខ្លះដែលខ្សែស្រឡាយចិនគួរធ្វើ ដើម្បីឲ្យមានលាភសំណាងនៅក្នុងឆ្នាំថ្មី រកស៊ីកាក់កប មានលាភសំណាង លុយកាក់ហូរចូល រាសីឡើងខ្ពស់ត្រដែត មានតែរឿងវិជ្ជមានសុភមង្គលនៅក្នុងក្រុមគ្រួសារ។
បើតាមការជម្រាបជូនដោយ ឯកឧត្តមបណ្ឌិត ឡុង បូរ៉ា គ្រូហោរាសាស្ត្រល្បីឈ្មោះ និងជាប្រធានសមាគន៍ ទំនៀមប្រពៃណីខ្មែរ និងសេវាសង្គមនិងជាទីប្រឹក្សាផ្ទាល់ សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានឲ្យដឹងថា សកម្មភាពដែលអ្នកស្រឡាយចិន ឬកាត់ចិនគួរធ្វើ ដើម្បីឲ្យមានលាភសំណាងនៅក្នុងឆ្នាំថ្មីនោះ គឺទាក់ទងជាមួយការរៀបចំទាំងបរិយាកាស ផ្ទះសម្បែងរបស់គាត់ឲ្យបានសមរម្យទៅតាមកត្តានៃហុងស៊ុយ ។
មួយវិញទៀត ការរៀបចំក៏ត្រូវតែរៀបចំឲ្យចំគោលដៅដែរ ជាក់ស្តែងនៅក្នុងឆ្នាំនេះ ភាពហេងនៃទីតាំងមានទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង ដោយជ្រុងនៃទិសទាំងនេះ ពួកគាត់អាចរៀបចំលម្អឲ្យបានល្អប្រសើរអោយសមស្របជាមួយហុងស៊ុយ ឬក៏ឆ្នាំរបស់ពួកគាត់ តែហាមដាច់ខាតប្រើប្រាស់ពណ៌ក្រហម ហើយទិសខាងលិចវិញ ក៏ហាមដាច់ខាតផងដែរ ហាមតុបតែង ហាមលម្អព្រោះវាជាទិសមិនល្អនៅក្នុងឆ្នាំនេះ។
ជាចុងក្រោយលោកគ្រូក៏ឡុង បូរ៉ា បានបញ្ជាក់បន្ថែមថា បងប្អូនសែស្រឡាយចិន គួរតែធ្វើរឿងទាំអស់ខាងលើ ប្រសិនបើចង់ឲ្យក្រុមគ្រួសាររបស់ខ្លួនមានជោគមានជ័យ រាសីខ្ពស់ រកស៊ីមានបានកាក់កប នៅក្នុងឆ្នាំថ្មីនេះ ពេញមួយឆ្នាំ៕