- 2022-02-02 02:23:00
- ព័ត៌មាន
នេះជាស្ថាបត្យកម្មខ្មែរព្រំខ្នងដំបូល ដែលខ្មែរមួយចំនួនយល់ថារបស់ប្រទេសជិតខាង សឹងតែបាត់បង់ទៅហើយ
- 2022-02-02 02:23:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជាស្ថាបត្យកម្មខ្មែរព្រំខ្នងដំបូល ដែលខ្មែរមួយចំនួនយល់ថារបស់ប្រទេសជិតខាង សឹងតែបាត់បង់ទៅហើយ
ចន្លោះមិនឃើញ
ព្រំខ្នងដំបូលឬ ព្រំខ្នងជហ្វា ជាផ្នែកមួយនៃបង្គុំដំបូលអាគារស្ថាបត្យកម្មខ្មែរ មាននាទីប្រក់ឬបិទផ្ចិតដំបូលត្រង់ប្រទល់ក្បាលក្បឿងនៅលើខ្នងដំបូល។ ជាទូទៅក្នុងព្រំខ្នងដំបូលសម្រាប់សំណង់ប្រពៃណីខ្មែរគេបូកបាយអរពណ៌ស តាមខ្នងដំបូលភ្ជាប់ឡើងមកទល់តួខ្នងជហ្វាតែម្តង អញ្ចឹងហើយបានជាគេព្រំនេះថាហៅថា ព្រំខ្នងជហ្វា។
នៅសម័យមុនគេមិននិយមលាបពណ៌មាស(លឿង) លើព្រំខ្នងដំបូល អោយដូចនឹងពណ៌ជហ្វា ដូចនឹងសំណង់ស្ថាបត្យកម្មប្រពៃណីសម័យបច្ចុប្បន្ននេះទេ គឺគេបូកបាយអរដោយឡែកនិងប្រើប្រាស់ពណ៌សរបស់បាយអរនោះតែម្តង ឯជហ្វាវិញមានសាងពីឈើ ឬលោហៈធាតុ បិតមាសឬលាបពណ៌មាស សង្កេតមើលទៅឆ្លាស់គ្នានឹងពណ៌សរបស់ព្រំខ្នងដំបូល មានសោភ័ណភាពក្រៃលែង(វិហារខ្មែរបុរាណច្រើនលាបពណ៌ស មិននិយមលាបពណ៌មាស(លឿង!)ទាំងអង្គដូចបច្ចុប្បន្ននេះទេ)។
ប្រសិនបើសង្កេតតាមរូបភាពចាស់ៗនៃសំណង់ស្ថាបត្យកម្មសំខាន់ៗរបស់ខ្មែរពីអតីត មានព្រះបរមរាជវាំង វត្តអារាម ទីស្ថានសិក្សាផ្សេងៗនាសម័យនោះ គេមិនមានការបន្ថែមពណ៌លើព្រំខ្នងដំបូលនោះទេ ដែលខុសអំពីសម័យបច្ចុប្បន្នយើងនេះ គ្រប់ទីតាំងទាំងអស់បានលាបពណ៌លើព្រំខ្នងដំបូលអោយដូចគ្នាទៅនឹងជហ្វាបាត់អស់ទៅហើយ ធ្វើអោយបាត់បង់សោភ័ណភាព ម្យ៉ាងដោយវិហារសម័យនេះនិយមស្រោបពណ៌មាសទាំងអង្គផងនោះ ក៏នឹងពុំចាំបាច់ពិពណ៌នាពីសោភ័ណភាពពីក្រសែភ្នែកសិល្បៈនោះទេ។ នៅពេលដែលមនុស្សខ្មែរបច្ចុប្បន្នមិនបានយកចិត្តលើអតីតភាពរបស់ខ្លួន គេតែងយល់ច្រឡំថា ការដែលបូកបាយអរព្រំខ្នងដំបូលនេះ ជារចនាបថរបស់ប្រទេសជិតខាងទៅវិញ ទាំងដែលសម័យបុរាណមិនទាន់មានថ្នាំពណ៌ច្រើនផងនោះ ៕
ប្រភព៖ បុរាណចារ្យ