• 2022-02-09 06:58:03
  • ព័ត៌មាន

កំពុងបើកឡានតាមផ្លូវត្រលប់មកពីខេត្តកោះកុងមកភ្នំពេញវិញ​ ស្រាប់តែប្រទះសត្វប្រេីសធំមួយក្បាល រត់ឆ្លងផ្លូវ

  • 2022-02-09 06:58:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់តែឃើញក្នុងវីដេអូឯកសារ ឬខ្សែភាពយន្ត ពីសកម្មភាពធ្វើដំណើរតាមដងផ្លូវកាត់ព្រៃហើយប្រទះឃើញ សត្វបោលឆ្លងផ្លូវ ឥឡូវមានហេតុការណ៍បែបនេះកើតឡើងស្ដែងៗនៅប្រទេសកម្ពុជាផ្ទាល់ គឺមានសត្វប្រើស ១ក្បាលឆ្លងកាត់ផ្លូវ និងថតបានដោយអ្នកដំណើរ។

យោងតាម Facebook ឈ្មោះ Emerald Ngil បានសរសេរថា៖ "ខ្ញុំពិតជាមិននឹកស្មានថាខ្ញុំអាចមានសំណាងបានឃេីញសត្វប្រេីសព្រៃដោយផ្ទាល់ភ្នែកទេ​ នៅតាមផ្លូវត្រលប់មកពីខេត្តកោះកុងមកភ្នំពេញវិញ​ ជាការចៃដន្យមួយដែលខ្ញុំបានធ្វេីដំណេីរតាមផ្លូវលំមួយ​ ស្របពេលនោះក៏បានជួបនឹងសត្វប្រេីសមួយក្បាលសប្បុរខ្មៅប្រហែលក្របី​ មាឌធំខ្ពស់​ ដែលវាបានឆ្លងកាត់ផ្លូវលំនោះ"​។

Facebook ដដែលបានសរសេរថា៖ "ស្របពេលដែលគ្មានមនុស្សឆ្លងកាត់​ គឺមានតែឡានខ្ញុំមួយគត់​ ដោយសារវាឃេីញឡានរបស់ខ្ញុំធ្វេីអោយវាភ័យ​ វាក៏រត់ចូលទៅក្នុងព្រៃ​ ហេីយខ្ញុំមិនមានកាមេរ៉ាដែលមានឡេនធំ​ ទេីបថតបានតែប៉ុណ្ណឹង​ សុំសរសេីរដែលមនុស្សនៅទីនោះអាចអភិរក្ស​ រក្សាសត្វព្រៃបានយ៉ាងល្អ​ សូមចូលរួមការពារសត្វព្រៃទាំងនោះផង​ ដោយក្តីស្រលាញ់"៕

អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី