• 2022-02-09 09:05:00
  • ព័ត៌មាន

រំភើបណាស់! ឆាប់ៗនេះ«ប្រាសាទកោះកេរ»«នំបញ្ចុក»«ក្បាច់គុនល្បុក្កតោ»និង «ទីក្រុងបាត់ដំបង»ក្រសួងនឹងស្នើឯកសារចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ

  • 2022-02-09 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ បានកំពុងរៀបចំ ឯកសារ ដើម្បី ស្នើសុំ ចុះ «ប្រាសាទ កោះ កេរ» «នំ បញ្ចុក» «ក្បាច់គុន ល្បុក្កតោ» និង «ទីក្រុង បាត់ដំបង» ទៅក្នុង បញ្ជី បេតិកភណ្ឌ ពិភពលោក , បញ្ជីបេតិកភណ្ឌវប្បធម អរូបីនៃមនុស្សជាតិ និងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិត របស់អង្គការ យូណេស្កូ ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈបាន ថ្លែងបែបនេះនៅក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើ ទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

បើតាមលោកជំទាវរដ្ឋមន្ត្រីបានឲ្យដឹងបន្ថែមថា ក្រសួងវប្បធម៌ ក៏បានបន្តរៀបចំបញ្ជីត្រៀមដើម្បី គ្រោងស្នើសុំចុះសម្បត្តិវប្បធម៌ដែលមានសក្តានុពល ផ្សេងទៀតទៅក្នុងបញ្ជី បេតិកភណ្ឌរបស់អង្គការ យូណេស្កូផងដែរ រួមមាន៖ ក្រុមប្រាសាទបន្ទាយឆ្មារ , រមណីយដ្ឋាន អង្គរបុរី និង ភ្នំដា , រមណីយដ្ឋានគូលែន , ក្រុមប្រាសាទបេងមាលា , ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ , រមណីយដ្ឋានឧដុង្គ , សារមន្ទីរ ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង , មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក , អតីតមន្ទីរឃុំឃាំងម -១៣ និង ព្រះរាជពិធីបុណ្យអុំទូក ៕

ព័ត៌មានលំអិត សូមមើលក្នុងសេចក្ដីព្រាងសន្ទរកថាខាងក្រោមនេះ៖

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់