- 2022-02-10 08:45:00
- ព័ត៌មាន
លេងអីចឹងហ្មង! អាជ្ញាធរថៃថា បុណ្យនៃក្ដីស្រឡាញ់ អាចរួមភេទបាន តែត្រូវមានលក្ខខណ្ឌ!
- 2022-02-10 08:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងអីចឹងហ្មង! អាជ្ញាធរថៃថា បុណ្យនៃក្ដីស្រឡាញ់ អាចរួមភេទបាន តែត្រូវមានលក្ខខណ្ឌ!
ចន្លោះមិនឃើញ
"មុនចង់បានភាពស្និទ្ធស្នាលនៅថ្ងៃបុណ្យនៃក្តីស្រលាញ់ សូមធ្វើតេស្តរកកូវីដ-១៩ ជាមុនសិន"។ នេះជាអនុសាសន៍របស់នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសថៃ។
អាជ្ញាធរកំពុងណែនាំដល់គូស្នេហ៍ទាំងអស់ឱ្យធ្វើតេស្តរកមេរោគកូវីដ-១៩ យ៉ាងឆាប់រហ័ស មុនពេលរួមភេទនៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់។ លោក Suwanchai Wattanayingcharoenchai ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសថៃ បានសម្តែងការព្រួយបារម្ភថា អាចនឹងមានករណីឆ្លងកូវីដ-១៩ កើនឡើងបន្ទាប់ពីថ្ងៃបុណ្យនៃក្តីស្រឡាញ់។
កុំថាឡើយគូស្នេហ៍ជាសង្សារ សូម្បីស្វាមីភរិយាដែលមានគម្រោងចេញណាត់ជួប ញ៉ាំអាហារពេលល្ងាចក៏គួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះការរីករាលដាលនៃកូវីដ-១៩។
គេនៅចាំបានកាលពីខែសីហាឆ្នាំមុន ក្រសួងសុខាភិបាលថៃបានចេញនូវការណែនាំអំពី "ការរួមភេទដោយសុវត្ថិភាព" សម័យកូវីដដែលអំពាវនាវឲ្យគូស្នេហ៍រួមភេទដោយមានពាក់ម៉ាស់មុខ (និងស្រោមអនាម័យ) ចៀសវាងការថើបមាត់ ជាដើម៕