- 2022-02-17 08:10:00
- ព័ត៌មាន
ជួយថែក្សាផង! មកដឹងជម្រកសត្វស្លាបនៅកម្ពុជាទាំង៨ទីតាំង ធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍
- 2022-02-17 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួយថែក្សាផង! មកដឹងជម្រកសត្វស្លាបនៅកម្ពុជាទាំង៨ទីតាំង ធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍
ចន្លោះមិនឃើញ
តាមរយៈការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបង្ហាញអំពីទីជម្រកសត្វស្លាបរបស់ប្រទេសកម្ពុជាចំនួន៨ទីតាំង ដែលជាតំបន់ជម្រកពងកូនសត្វស្លាបទឹកធំជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍។ តំបន់អភិរក្សសត្វស្លាបទាំងនេះ ត្រូវបានគេចាត់ទុកថាជាតំបន់ដែលមានពពួកសត្វស្លាបកម្រៗរស់នៅច្រើនជាងគេបំផុតនៅលើពិភពលោក ។
សម្រស់ធម្មជាតិនៃផ្ទៃដី បឹងបួរ ទីជម្រកដ៏ស្រស់ស្អាតនៅទីនោះ បាននិងកំពុងតែទាក់ទាញភ្ញៀវទេសចរដែលភាគច្រើនជាជនបរទេស ទៅទស្សនាកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ។ ក្នុងនោះប្រភេទសត្វស្លាបរាប់រយប្រភេទដូចជា ទុង ក្រសារ ប្រវឹក រនាលព៍ណ ត្រដក់ និង សត្វជាច្រើនប្រភេទផ្សេងទៀតបាននាំគ្នាមកតំបន់នេះយ៉ាងកកកុញ ដើម្បីរកចំណី ក្រាបពង និង បង្កាត់ពូជក្នុងដែនជម្រកអភិរក្សទាំង៨របស់កម្ពុជាផងដែរ។
ជម្រកសត្វស្លាបនៅកម្ពុជាទាំង៨ទីតាំងមានដូចជា៖
១. ទួលពាន់តាឡី ស្រុកបាភ្នំ ខេត្តព្រៃវែង
២. បឹងព្រែកល្ពៅ ស្រុកកោះអណ្ដែត ខេត្តតាកែវ
៣. អន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពត
៤. ព្រែកទាល់ ស្រុកពួក ខេត្តសៀមរាប
៥. តំបន់រហាលកេះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
៦. អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
៧. កោះសាមសិប ស្រុកសំបូរ ខេត្តក្រចេះ
៨. បឹងពារាំង ក្រុុងសៀមរាបខេត្តសៀមរាប ៕