• 2022-02-17 08:55:35
  • ព័ត៌មាន

គ្រោះមហន្តរាយ​នៅ​ប្រេស៊ីល! ក្រោយ​គ្រោះមហន្តរាយដ៏​ធំ​មួយ បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ច្រើនណាស់!

  • 2022-02-17 08:55:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានសេចក្តីរាយការណ៍បានឲ្យដឹងថា ប្រជាជានប្រេស៊ីលយ៉ាងហោចណាស់ មានចំនួន ៩៤នាក់ហើយបានរកឃើញ ស្លាប់បាត់បង់ជីវិតដោយសារតែការវាយប្រហារដោយទឹកជំនន់ និងការបាក់ដីសង្កត់មកលើផ្ទះសម្បែង ប្រជាជន មក ពីលើភ្នំ នៅក្នុងទីក្រុង Petropolis តំបន់ភ្នំនៃរដ្ឋ Rio de Janeiro របស់ប្រទេសប្រេស៊ីល។នេះបើយោងទៅតាមការចេញផ្សាយដោយទីភ្ញាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២។

ការបាក់ដីសង្កត់មកលើប្រជាជននេះត្រូវបានកើតឡើងបន្ទាប់ពីកើតមានព្យុះភ្លៀងបោកបក់យ៉ាងខ្លាំងកាលពីថ្ងៃអង្គារកន្លងទៅ ដោយបានបំផ្លាញផ្ទះប្រជាជនជាច្រើនខ្នង រថយន្តជាច្រើនគ្រឿងជាប់នៅលើបង្គោលភ្លើង និងខ្លះទៀតក្រឡាប់ផ្ងារជើង ខ្ទេចខ្ទីគ្មានសលល់ក្រោមដីល្បាប់ដែលបាក់មកពីលើភ្នំខណ:មនុស្សជិត ៤០០នាក់ត្រូវបានបាត់បង់ទីជម្រកដោយសារតែគ្រោះមហន្តរាយដ៏អាក្រក់មួយនេះ។

សមត្ថកិច្ចជឿថាចំនួនអ្នកស្លាប់បាត់បង់ជិវិតនឹងត្រូវបានរកឃើញជាបន្តបន្ទាប់ទៀត ខណ:ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកជីកកកាយតាមកម្ទេចកំទីផ្សេងៗដើម្បីស្វែងរកជនរងគ្រោះជាបន្តបន្ទាប់ ហើយពេលនេះ ២១នាក់ត្រូវបានរកឃើញនៅមានជីវិតនិងកំពុងធ្វើការជួយសង្រ្គោះ។

ប្រភព៖ Aljazeera អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់