- 2022-02-18 04:54:14
- ព័ត៌មាន
មានតម្រុយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទិញបានឧទ្ធម្ភាគចក្រ១គ្រឿង តម្លៃក្បែរ ១០លានដុល្លារ!
- 2022-02-18 04:54:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតម្រុយ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទិញបានឧទ្ធម្ភាគចក្រ១គ្រឿង តម្លៃក្បែរ ១០លានដុល្លារ!
ចន្លោះមិនឃើញ
ទើបរំលងបានប្រមាណ១ខែ ក្រោយធ្លាយដំណឹងឧកញ៉ាស្រុកខ្មែរមិនដល់ ១០នាក់ទេ ដែលមានឧទ្ធម្ភាគចក្រប្រើផ្ទាល់ខ្លួននោះ ឥឡូវនេះមានតម្រុយថា មធ្យោបាយដំណើរលំដាប់ខ្ពស់មួយនេះ ទំនងកើនចំនួនហើយ ក្រោយមានតម្រុយថា ឧកញ៉ាវ័យក្មេងម្នាក់ទៀត ទើបទិញបាន និងមានតម្លៃក្បែរ ១០លានដុល្លារអាមេរិកឯណោះ។
ឧកញ៉ាវ័យក្មេងម្នាក់នោះ គឺសេដ្ឋីអចលនទ្រព្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ តាមពិតអ្នកឧកញ៉ាវ័យក្មេង ត្រូវបានគេសង្ស័យជាយូរមកហើយថា នឹងអាចជាបុគ្គលម្នាក់ទៀត ដែលអាចឈានទៅប្រើប្រាស់ឧទ្ធម្ភាគចក្រជាមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ជំនួសឲ្យការប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមរយៈរថយន្តដែលខាតពេលយូរ។
ការសង្ស័យនេះ ត្រូវបានគេទាញនូវហេតុផលចំនួន២ ទី១ដែលអាចថាជាចំណុចសំខាន់ជាងគេនោះ គឺលទ្ធភាព។ ចំណុចនេះ គេជឿថា អ្នកឧកញ៉ាមានលទ្ធភាពគ្រប់គ្រាន់ ប្រសិនបើអ្នកឧកញ៉ា គិតថានេះមធ្យោបាយចាំបាច់មួយ ព្រោះថា អ្នកឧកញ៉ា ទទួលជោគជ័យខ្លាំងក្នុងជំនួញដីធ្លី ដែលគម្រោងដីឡូតិ៍មួយកន្លែងរបស់លោកដែលទំហំរាប់រយហិកតា និងរាប់ម៉ឺនឡូតិ៍នោះ គឺមានមនុស្សប្រជ្រៀតគ្នាទិញ មិនដែលសល់រាល់ពេលបើកលក់ម្ដងៗ។ ដូច្នេះហើយ ឧទ្ធម្ភាគចក្រមួយតម្លៃ ៤-៥លានទំនងមិនជាបញ្ហានោះឡើយ។
ងាកមកចំណុចទី២ ដោយភ្ជាប់ជាមួយនឹងចំណុចទី១ គឺថា អ្នកឧកញ៉ាទំនងជាត្រូវការមធ្យោបាយមានប្រសិទ្ធភាព ចំណេញពេលវេលានេះ ដើម្បីសម្រួលក្នុងការធ្វើដំណើរចុះឡើងក្នុងជំនួញអចលនទ្រព្យរបស់អ្នកឧកញ៉ាដែរ ព្រោះថា គម្រោងអចលនទ្រព្យរបស់ឧកញ៉ានារយៈចុងក្រោយនេះ គឺសុទ្ធតែនៅតាមបណ្ដាខេត្តមានដូចជា សៀមរាប ប៉ោយប៉ែត បាត់ដំបង កំពង់ឆ្នាំងជាដើម។
ទាំងនេះ តម្រូវឲ្យអ្នកឧកញ៉ាមានការឡើងចុះច្រើនក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនពីតំបន់មួយទៅតំបន់មួយ ស្របពេលការធ្វើដំណើរតាមរថយន្ត ត្រូវការចំណាយពេលយូរ។ ដូច្នេះហើយ គេជឿថា អ្នកឧកញ៉ាមកពីខេត្តព្រៃវែង ប្រាកដជាបានសំឡឹង ឬគិតពីមធ្យោបាយផ្លូវអាកាសមួយនេះ។
ភ្ជាប់ជាមួយនឹងហេតុផលទាំងនេះ ស្រាប់តែថ្មីៗ បានលេចតម្រុយមួយ តាមរយៈរូបមួយសន្លឹក ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថតពីមុខឧទ្ធម្ភាគចក្រពណ៌ខ្មៅមួយគ្រឿង។ ចំណុចគួរកត់សម្គាល់នៅលើនោះមានសរសេរអក្សរថា "N OKNHA LNT” ដែលជាឈ្មោះកាត់របស់អ្នកឧកញ៉ា។ ជាមួយគ្នា ក៏មានចចាមអារ៉ាមទៀតថា ឧទ្ធម្ភាគចក្រមួយនេះមានតម្លៃដល់ទៅ ជិត ១០លានដុល្លារអាមេរិកឯណោះ។
ជុំវិញបញ្ហានេះ ភាគីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនទាន់អាចសុំការស្រាយបំភ្លឺបាននៅទេនៅព្រឹកនេះ៕