• 2022-02-23 10:20:00
  • ព័ត៌មាន

ត្រៀមសាកថ្មឲ្យពេញៗ! ពីស្អែកដល់ថ្ងៃ២៧កុម្ភៈ តំបន់ធំៗក្នុងក្រុងភ្នំពេញនឹងមានដាច់ភ្លើងច្រើនម៉ោង

  • 2022-02-23 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គិសនីកម្ពុជា ឬហៅកាត់ថា EDC នៅថ្ងៃទី២៣ កុម្ភៈ ២០២២នេះបានប្រកាសថា ពីស្អែកដល់ថ្ងៃ២៧កុម្ភៈ តំបន់ធំៗក្នុងក្រុងភ្នំពេញនឹងមានដាច់ភ្លើងច្រើនម៉ោង សូមសាធារណជនត្រៀមសាកថ្ម និងបញ្ចូលអាគុយឲ្យពេញៗ ដើម្បីបម្រុងថាមពលទុកប្រើប្រាស់ ។

អគ្គិសនីកម្ពុជា បញ្ចាក់ថាការផ្អាកការផ្គត់ផ្គង់អគ្គិសនីនេះដោយសារ អនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។

ចង់ជ្រាបលម្អិតសូមមើលក្នុងសេចក្ដីជូនដំណឹង ខាងក្រោមនេះជាតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដែលត្រូវដាច់ភ្លើង៖

អត្ថបទដោយ ៖ ស៊ូ អីន

មតិយោបល់