• 2022-02-25 08:32:52
  • ព័ត៌មាន

នគរបាលចរាចរណ៍សម្តែងការកោតសរសើរចំពោះការឧបត្ថម្ភជាប្រចាំរបស់យុទ្ធនាការ «ទឹកចិត្តកម្ពុជា»

  • 2022-02-25 08:32:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នគរបាលចរាចរណ៍នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលបានសម្តែងការអរគុណ និងកោតសរសើរចំពោះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានបង្កើតយុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» ដើម្បីឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជាជារៀងរាល់ខែជូនដល់មន្ត្រីនគរបាលចរាចរណ៍ដែលប្រចាំការទៅតាមគោលដៅត្រួតពិនិត្យទូទាំងប្រទេស។

លោក ស៊េង ស៊ីនឿន នគរបាលចរាចរណ៍ដែលប្រចាំការនៅស្រុកមុខកំពូលខេត្តកណ្តាលបានមានប្រសាសន៍ ថា៖ «ខ្ញុំពិតជាសប្បាយចិត្តដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានទឹកចិត្ត និងតែងតែគិតគូឧបត្ថម្ភដល់យើងខ្ញុំដែលធ្វើការក្រោមកម្ដៅថ្ងៃ»។

លោកក៏បានសម្តែងការកោតសរសើរចំពោះទឹកចិត្តរបស់ក្រុមហ៊ុន ព្រោះថាមានតែ ខ្មែរ ប៊ែវើរីជីស ប៉ុណ្ណោះ ដែលតែងផ្តល់ការបរិច្ចាគជាប្រចាំបែបនេះ។

ជាមួយគ្នានេះដែរ លោក បូរ៉ា នគរបាលចរាចរណ៍ដែលប្រចាំការក្នុងតំបន់ប៉ុស្ដិ៍បាខែង និងស្តុប លី យ៉ុងផាត់នៃរាជធានីភ្នំពេញបានថ្លែងថា៖ «ខ្ញុំសូមអរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់ក្រុមហ៊ុន ដែលតែងផ្តល់ជូនទឹកបរិសុទ្ធ កម្ពុជាដល់ប៉ូលីសជារៀងរាល់ខែ ស្ទើតែគ្រប់គោលដៅ»។

ជាការពិតណាស់ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» តែងបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាចំនួន ១០កេស ជូនដល់គោលដៅសរុបចំនួន ២០០ ជារៀងរាល់ខែ ដើម្បីចូលរួមលើកទឹកចិត្តដល់នគរបាលចរាចរណ៍ដែលខិតខំបម្រើពលរដ្ឋជារៀងរាល់ថ្ងៃ។

ក្រៅពីនេះ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ក៏តែងបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាជូនទៅមន្ទីរពេទ្យ និងស្ថាប័ននានាជាបន្តបន្ទាប់ផងដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់