• 2022-02-26 05:50:24
  • ព័ត៌មាន

អស្ចារ្យណាស់! កូនខ្មែរមួយរូប បានចូលធ្វើការក្នុងក្រុមហ៊ុន Facebook នៅអាមេរិក ដូចក្ដីស្រមៃរបស់ខ្លួនតាំងពីក្មេង

  • 2022-02-26 05:50:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿងដ៏គួរឱ្យមានមោទកភាពបំផុតសម្រាប់ក្រុមគ្រួសារ សង្គមជាតិ និងប្រទេសជាតិទាំងមូល ដោយកូនខ្មែរមួយរូប បានសម្រេចក្ដីស្រមៃរបស់ខ្លួនតាំងពីក្មេង បានចូលធ្វើការនៅក្នុងក្រុមហ៊ុន លំដាប់ពិភពលោករបស់មហាសេដ្ឋវ័យក្មេង Mark Zuckerberg ។

តាមគណនីហ្វេសបុករបស់យុវជនមួយរូបឈ្មោះ Victorya Heng បានបង្ហាញអារម្មណ៍រំភើបរីករាយជាខ្លាំង នៅពេលដែលរូបគេបានឆ្លងកាតើការជម្រុះចម្រាញ់យ៉ាងតឹងតែងទីបំផុតក៏បានជាប់ជាស្ថាពរជាបុគ្គលិកហាត់ការចូលបម្រើការងារនៅក្នុងក្រុមហ៊ុនដ៏ល្បីល្បាញលំដាប់ពិភពលោកមួយនេះ។

យុវជនដ៏ឆ្នើមរូបនេះ បានសរសេររៀបរាប់ថា៖ «ទីបំផុតក្តីស្រមៃរបស់ខ្ញុំតាំងពីក្មេង ដែលចង់ចូលធ្វើការក្នុងក្រុមហ៊ុន Facebook បានសម្រេចហើយ!កាលពីរៀននៅខ្មែរថ្នាក់ទី១០ ចេះធ្វើ software និង tools បន្តិចបន្តួច ធ្លាប់ស្រមៃចង់ចូលធ្វើការនៅក្នងក្រុមហ៊ុនធំ Facebook តែកាលនោះគិតថាមិនអាចទៅរួចឬមិនងាយទៅរួចទេ ព្រោះពេលនោះគិតថាមិនដឹងចេញមករៀនអាមេរិចធ្វើយ៉ាងម៉េចផង»។

លោក Victorya Heng បានបន្តរៀបរាប់ថា៖ «ថ្ងៃនេះ ៧ឆ្នាំក្រោយមកខ្ញុំទទួលបានឱកាសការងារ ចូលធ្វើការនៅក្នុងក្រុមហ៊ុន Facebook នៅខែ ៥ ខាងមុខនេះរយៈពេល ៣ ខែ បន្ទាប់ពីបានជាប់ការចម្រាញ់ប្រវត្តិរូបការងារ និងឆ្លងកាត់ការសម្ភាសចម្រាញ់ដ៏ពិបាកចំនួន ៣ ដង ។ អ្វីដែលខ្ញុំបានរៀនគឺ ឱ្យតែយើងមានចំណង់ចំណូលចិត្ត ក្តីស្រមៃខ្ពស់ ជឿជាក់លេីខ្លួនឯង​ និងការខិតខំប្រឹងប្រែងតែបន្តិច ថ្ងៃណាមួយយើងនឹងធ្វើវាបាន។ ខ្ញុំនឹងខំប្រឹងប្រែងដើម្បីក្លាយជាបុគ្គលិកពេញសិទ្ធិនៅថ្ងៃខាងមុខ។ ហើយខ្ញុំនឹងចែករំលែកបទពិសោធន៍ សម្រាប់អ្នកទាំងអស់គ្នាដែលមានបំណងចង់ដាក់ពាក្យចូលធ្វើការក្រុមហ៊ុនធំៗ ឆាប់ៗនេះ»៕

មតិយោបល់