• 2022-02-27 04:24:50
  • ព័ត៌មាន

ការពារ​ជាតិ​! ​បវរកញ្ញាអ៊ុយក្រែន Lenna ​ចោល​ម្កុដ ​រូប​សម្រស់ ចូល​បម្រើ​ទ័ព​ធ្វើ​សង្គ្រាម​ទល់​រុស្ស៊ី​

  • 2022-02-27 04:24:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផ្អើល​បណ្ដាញ​សង្គម ​ក្រោយ​ពី​បវរកញ្ញា​អ៊ុយក្រែន​ឈ្មោះ Anastasiia Lenna ​បាន​ប្រកាស​ចូល​ខ្លួន​បម្រើ​កង​ទ័ព​ដែរ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​កង​ទ័ព​របស់​រុស្ស៊ី​ដែល​កំពុង​ឈ្លានពាន។

​Lenna ​ជា​ម្ចាស់​ម្ដុដ​បវរកញ្ញា​អ៊ុយក្រែន​នៅ​ឆ្នាំ​២០១៥​កន្លង​ទៅ។ ​នាង​ទទួល​បាន​ការងារ​ជា​ក្នុង​វិស័យ​សិល្បៈ ​ហើយ​ក៏​ធ្វើ​ជា​តារា​បង្ហាញ​ម៉ូដ​ផង​ដែរ។ ​ដោយសារ​រុស្ស៊ី​ប្រកាស​ធ្វើ​សង្គ្រាម​វាយ​លុក​អ៊ុយក្រែន ​នាង​ក៏​សុខ​ចិត្ត​បោះបង់​ក្ដី​សុខ​របស់​ខ្លួន ​ដើម្បី​ចូល​ការពារ​ទឹក​ដី ​ប្រទេស​ជាតិ​វិញ។ ​ដោយ​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​កង​ទ័ព ​ដូចជា​នារី​អ៊ុយក្រែន រាប់​ពាន់​នាក់​ទៀត​ដែរ។ ​វា​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​មិន​មែន​តែ​បុរស​ទេ​ដែល​ស្រលាញ់​ទឹក​ដី ហ៊ាន​លះ​បង់​ជីវិត​នោះ ​ដោយ​នារី​ក៏​មាន​ចិត្ត​អង់អាច​ក្លាហាន​ហ៊ាន​លះបង់​ដូច​គ្នា។

​រហូត​មក​ដល់​ពេល​នេះ​ប្រជាជន​ស្ម័គ្រ​ចិត្ត​ចូល​ធ្វើ​កង​ទ័ព​នៅ​អ៊ុយក្រែន​កាន់​តែ​មាន​ច្រើន​ឡើង​ហើយ។ ក្នុង​នោះ ​ក៏​មាន​ស្ត្រី​ប្រមាណ​ជា​ជិត​៤​ម៉ឺន​នាក់​ផង​ដែរ ដែល​កំពុង​កាន់​កាំភ្លើង​ត្រៀម​ជា​ស្រេច​សម្រាប់​ចូល​សមរភូមិ​ប្រយុទ្ធ​ជាមួយ​ទ័ព​រុស្ស៊ី៕

ប្រភព៖ Marca អត្ថបទ៖ នរវិទូ

មតិយោបល់