• 2022-02-27 05:28:32
  • ព័ត៌មាន

ជប៉ុនជួយគេទៀតហើយ! លើកនេះ មហាសេដ្ឋីជប៉ុនបរិច្ចាគ ៨,៧ លានដុល្លារ ជួយដល់អ៊ុយក្រែន

  • 2022-02-27 05:28:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋីជប៉ុន លោក Hiroshi Mikitani បាននិយាយនៅថ្ងៃអាទិត្យ ទី២៧ កុម្ភៈ នេះថា លោកនឹងបរិច្ចាគលុយផ្ទាល់ខ្លួនចំនួន ៨,៧ លានដុល្លារដល់រដ្ឋាភិបាលអ៊ុយក្រែន ដោយហៅការឈ្លានពានរបស់រុស្ស៊ីថាជា "បញ្ហាប្រឈមចំពោះលទ្ធិប្រជាធិបតេយ្យ"

មហាសេដ្ឋីជប៉ុន លោក Hiroshi Mikitani

ស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្ស Rakuten រូបនេះបាននិយាយនៅក្នុងលិខិតមួយ ផ្ញើទៅកាន់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថា ការបរិច្ចាគលុយចំនួន ១ ពាន់លានយ៉េន (៨,៧ លានដុល្លារអាមេរិក) នឹងឆ្ពោះទៅរក "សកម្មភាពមនុស្សធម៌ដើម្បីជួយប្រជាជនអ៊ុយក្រែនដែលរងគ្រោះដោយអំពើហិង្សា"

លោក Mikitani បាននិយាយថា លោកធ្លាប់បានទៅលេងទីក្រុង Kiev ក្នុងឆ្នាំ ២០១៩ ហើយបានជួបជាមួយលោក Zelenskyy ទៀតផង។

លោក Mikitani បាននិយាយនៅក្នុងសំបុត្រនោះថា "ចិត្តរបស់ខ្ញុំ គឺនៅជាមួយអ្នក និងប្រជាជនអ៊ុយក្រែន។ ខ្ញុំជឿថា ការជាន់ឈ្លីសន្តិភាព និងប្រជាធិបតេយ្យដោយកម្លាំងអយុត្តិធម៌ គឺជាបញ្ហាប្រឈមចំពោះលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំសង្ឃឹមដោយស្មោះថា រុស្ស៊ី និងអ៊ុយក្រែន អាចដោះស្រាយបញ្ហានេះដោយសន្តិវិធី ហើយប្រជាជនអ៊ុយក្រែន អាចមានសន្តិភាពម្តងទៀតបានឆាប់ៗតាមដែលអាចធ្វើទៅបាន"

អត្ថបទ៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី