• 2022-03-07 04:05:00
  • ព័ត៌មាន

ត្រៀមសប្បាយវិញហើយ! សម្ដេចប្រកាសថា យ៉ាងណាពិធីចូលឆ្នាំនៅឆ្នាំនេះនឹងរៀបចំឲ្យបាន

  • 2022-03-07 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅឆ្នាំនេះ នឹងត្រូវបារព្ធរៀបចំជាធម្មតា បន្ទាប់ពីខកខាន ២ឆ្នាំរួចមកហើយ ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ ។ នេះបើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសនាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ គឺត្រូវធ្វើយ៉ាងណារៀបចំឲ្យបាន ដោយហេតុថាកន្លងមកត្រូវបានផ្អាករយៈពេល២ឆ្នាំមកហើយ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩។

សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា ឆ្នាំនេះគឺប្ដូរផ្ដាច់ប្រារព្ធពិធីចូលឆ្នាំឲ្យបាន ហើយឲ្យពលរដ្ឋនាំគ្នារាំលេងសប្បាយ តែរាំឲ្យឃ្លាតគ្នាបន្តិច និងកុំភ្លេចបន្តអនុវត្តន៍វិធានសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានត្រឹមត្រូវ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់