• 2022-03-07 08:50:00
  • ព័ត៌មាន

ទាំងស្អាត ទាំងថ្លៃថ្នូរ! មកស្គាល់ភរិយាអភិបាលខេត្ត ៤រូប ចរិយាសម្បត្តិសមសួនស័ក្ដិសមជាស្ត្រីខ្មែរដ៏គំរូ

  • 2022-03-07 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះ Sabay សូមលើកមកបង្ហាញលោកជំទាវជាភរិយាថ្នាក់ដឹកនាំក្នុងខេត្តចំនួន ៤រូប ដែលត្រូវបានមហាជនកោតសរសើរអំពី រូបសម្រស់ដ៏ស្រស់សោភា ការស្លៀកពាក់តុបតែងខ្លួន មិនឆើតឆាយពេក មើលទៅគឺពេញភ្នែកតែម្តង ទាំងស្អាត ទាំងថ្លៃថ្នូរ ចរិយាសម្បត្តិសមសួនស័ក្ដិសមជាស្ត្រីខ្មែរដ៏គំរូ ។

មិនត្រឹមតែជាភរិយាអ្នកមានមុខមាត់ខ្ពស់នៅក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែលោកជំទាវភរិយាអភិបាលខេត្តនិងអភិបាល ស្រុកទាំង៤រូប មានសម្រស់ស្រស់ស្អាត ទាំងឆ្លាត ទាំងពូកែ មានចិត្តមេត្តាករុណាជួយលើកស្ទួយសង្គមជាតិ រួមទាំងចរិយាសម្បត្តិថ្លៃថ្នូរសមសួនថែមទៀតផង។

១. លោកជំទាវ ទៀង អេង ភរិយាអភិបាលខេត្តសៀមរាប ឯកឧត្ដម ទៀ សីហា

លោកជំទាវ ទាង អេង ទៀ សីហា ដែលមានរូបសម្រស់ពិតជាស្រស់ស្អាត គួរឲ្យសរសើរតែម្តង មិនឆើតឆាយពេក មើលទៅគឺពេញភ្នែកតែម្តង ទាំងស្អាត ទាំងថ្លៃថ្នូរ ចរិយាសម្បត្តិសមសួនស័ក្ដិសមជាស្ត្រីខ្មែរ។ ក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ រាល់ការតែងខ្លួនគ្រឿងលម្អកាបូបយួរដៃ លោកជំទាវតែងជ្រើសរើសយកនូវកាបូបកំប្លោក ជួយលើកស្ទួយនូវផលិតផលខ្មែរផងដែរ។

២. លោកជំទាវ អ៊ូ ធីតាពៅ ភរិយាអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន

លោកជំទាវ អ៊ូ ពៅធីតា ភរិយាអភិបាលខេត្តព្រះសីហនុ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត និងថ្លៃថ្នូរនោះទេ លោកជំទាវក៏តែងតែឆ្លៀតពេលទំនេរពីកិច្ចការរបស់ខ្លួន ធ្វើនំ និង បង្អែមផ្សេងៗជាច្រើនមុខ ដោយផ្ទាល់ដៃថែមទៀតផង ។

៣. លោកជំទាវ ជា ស៊ីណា ភរិយាអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង

លោកជំទាវ ជា ស៊ីណា មិនត្រឹមតែជាភរិយាអ្នកមានមុខមាត់ខ្ពស់នៅក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែលោកជំទាវ មានសម្រស់ស្រស់ស្អាត រួមទាំងចរិយាសម្បត្តិថ្លៃថ្នូរសមសួនថែមទៀតផង។

៤. លោកជំទាវ ជា ផល្គុន ភរិយាអភិបាលខេត្តព្រៃវែង ឯកឧត្ដម ជា សុមេធី

លោកជំទាវ ជា ផល្គុន មានរូបសម្រស់ដ៏ស្រស់សោភា ហើយការស្លៀកពាក់តុបតែងខ្លួន មិនឆើតឆាយពេក មើលទៅគឺពេញភ្នែកតែម្តង ទាំងស្អាត ទាំងថ្លៃថ្នូរ ចរិយាសម្បត្តិសមសួនស័ក្ដិសមជាស្ត្រីខ្មែរដ៏គំរូ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់