- 2022-03-09 04:00:00
- ព័ត៌មាន
អុញនោះ! ក្រសួងវប្បធម៌ថា ចង់ថតភាពយន្ត ថតចម្រៀងឬស្ប៉តពាណិជ្ជកម្ម ត្រូវសុំច្បាប់ទៅក្រសួងសិន
- 2022-03-09 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អុញនោះ! ក្រសួងវប្បធម៌ថា ចង់ថតភាពយន្ត ថតចម្រៀងឬស្ប៉តពាណិជ្ជកម្ម ត្រូវសុំច្បាប់ទៅក្រសួងសិន
ចន្លោះមិនឃើញ
បើសិនជាចង់ថតភាពយន្ត ភាពយន្តឯកសារចម្រៀងកាយវិការ និងស្ប៉តពាណិជ្ជកម្ម ផលិតករត្រូវដាក់ពាក្យស្នើសុំផ្ទាល់ ទៅនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមុនសិន។ នេះបើយោងតាមសេចក្តីជូនព័ត៌មានស្តីពីការស្នើសុំការអនុញ្ញាតថតភាពយន្ត ភាពយន្តឯកសារចម្រៀងកាយវិការ ស្ប៉តពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីពេលថ្មីៗនេះ បានចេញសេចក្តីណែនាំ មួយ ដល់ផលិតករ សេវាករ អង្គការ និងក្រុមហ៊ុនថតភាពយន្តទាំងក្នុង និងក្រៅប្រទេសទាំងអស់ដែលមានបំណងចង់ផលិតភាពយន្តឯកសារ ចម្រៀងកាយវិការ និងស្បតពាណិជ្ជកម្ម ដោយ ផលិតករត្រូវទៅ ដាក់ពាក្យស្នើសុំជាមុនសិន នៅនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្នុងសេចក្ដីជូនព័ត៌នោះផងដែរក្រសួងវប្បធម៌បានអះអាងថា ការដាក់ពាក្យស្នើសុំជាមុនមកក្រសួងវប្បធម៌ គឺដើម្បីសម្រួលដល់ទម្រង់នៃការស្នើសុំថតភាពយន្ត ភាពយន្តឯកសារ ចម្រៀងកាយវិការ ឬស្ប៉តពាណិជ្ជកម្មផ្សេងៗ ដោយជៀសវាងការខាតបង់ពេលវេលានៃការស្នើសុំដោយប្រយោល ឬដោយវិធីផ្សេងតាមរយៈអង្គភាពផ្សេងៗទៀត។ ក្នុងការដាក់ពាក្យ ស្នើសុំនោះ ផលិតករ ត្រូវភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ មានជាអាទិ៍លិខិតស្នើសុំថត អត្ថបទនិពន្ធរឿងពិស្តារ អត្ថបទសង្ខេបខ្លឹមសារ កម្មវិធី និងទីកន្លែងថត។ល។
ផលិតករទាំងអស់អាចស្នើសុំកិច្ចសហការពីក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីទាក់ទងសម្រាប់ដាក់ពាក្យស្នើសុំមកនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ដែលមានអាសយដ្ឋាន អគារលេខ៧០ ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕