• 2022-03-14 05:05:57
  • ព័ត៌មាន

នេះទិដ្ឋភាព​អាណោចអធ័មនៃពលរដ្ឋអ៊ុយក្រែន ក្រោយ​ការវាយប្រហារពី​អាកាសរបស់រុស្ស៊ី ស្លាប់៣៥នាក់!

  • 2022-03-14 05:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងទៅតាមការឡើងរបស់ ក្រុមមន្ត្រីអ៊ុយក្រែន នៅក្នុងទីក្រុងល្វីវLVIV បានឲ្យដឹងថាមកទល់ពេលនេះ យ៉ាងហោចណាស់អ្នកស្លាប់បានកើនឡើងដល់៣៥នាក់ហើយ ខណ:ពលរដ្ឋអ៊ុយក្រែន១៣៤នាក់ទៀតបានរងរបួសបន្ទាប់ពីមានការវាយប្រហារ តាមផ្លូវអាកាសរបស់រុស្ស៊ីដោយការបាញ់មីស៊ីលជាង៣០គ្រាប់ ទៅលើមូលដ្ឋានយោធាអ៊ុយក្រែនតំបន់Yavoriv នៅក្បែរពំ្រដែនរបស់ប្រទេសប៉ូឡូញ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ALJAEERAនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។

យើងអាចនិយាយបានថាការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពរុស្ស៊ីមកលើអ៊ុយក្រែនលើកនេះ គឺជាការវាយប្រហារទ្រង់ទ្រាយធំ មានគោលបំណងកម្ទេចមូលដ្ឋានយោធានេះឲ្យខ្ទេច ពីព្រោះមូលដ្ឋានយោធាមួយនេះពិតជាសំខាន់និង ជាទីតាំងបណ្ដុះបណ្ដាលយោធាមួយដ៏ធំ ស្ថិតប៉ែកខាងលិចប្រទេសអ៊ុយក្រែន ហើយ វាក៏ជាជាកន្លែងធ្វើសមយុទ្ធរួមគ្នាជាមួយអង្គការ NATO ផងដែរ ។

ខាងក្រោមនេះគឺជាទិដ្ឋភាពដ៏អណោចអធ័មរបស់ជនរងគ្រោះពលរដ្ឋអ៊ុយក្រែនបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពរុស្សី ដោយគ្រាប់មីស៊ីលជាង៣០គ្រាប់កាលពីថ្ងៃអាទិត្យម្សិលមិញ៖

ប្រភព៖ Aljazeera អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់