• 2022-03-15 02:15:00
  • ព័ត៌មាន

ត្រៀមអាវភ្លៀងផងបងប្អូន! ពីស្អែកដល់ថ្ងៃទី២២ កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផង

  • 2022-03-15 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ ពោលគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនានេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប ឥណ្ឌា ក្នុងកម្រិតពីខ្សោយទៅមធ្យម និងសម្ពាធទាបតូចៗផ្សេងទៀតដែលកើតឡើងផ្ទាល់ដោយកន្លងជាអន្លើ (Local Low Form)។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ C

  • សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C

  • ជារួមអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ តែសម្រាប់ ថ្ងៃទី១៩-២១ ខែមីនា ពិសេសនៅតំបន់ទំនាំបកណ្តាលនិងទំនាបភាគពាយ័ព្យ បំរិមាណភ្លៀងកើន ឡើង , សីតុណ្ហភាពអតិបរិមាធ្លាក់ចុះបន្តិចមកវិញ ។

២. បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C

  • សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C

  • អាចមានភ្លៀងក្នុងកម្រិតខ្សោយទៅបង្ហូរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣. តំបន់មាត់សមុទ្រ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

  • សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C

  • អាចមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់