- 2022-03-15 04:40:00
- ព័ត៌មាន
មិនមែនសៀមរាបក៏មិនមែនបាត់ដំបង គឺក្បែរភ្នំពេញនេះទេ កន្លែងដើរលេងថ្មីផ្ការីកជ្រោងច្រាង ចម្រុះពណ៌ស្អាតខ្លាំងទៅដល់មិនស្ដាយសាំងឡើយ
- 2022-03-15 04:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនសៀមរាបក៏មិនមែនបាត់ដំបង គឺក្បែរភ្នំពេញនេះទេ កន្លែងដើរលេងថ្មីផ្ការីកជ្រោងច្រាង ចម្រុះពណ៌ស្អាតខ្លាំងទៅដល់មិនស្ដាយសាំងឡើយ
ចន្លោះមិនឃើញ
ជិតដល់ថ្ងៃឈប់សម្រាកចុងសប្ដាហ៍ហើយ ថ្ងៃនេះ Sabay នឹងនាំប្រិយមិត្តទៅស្គាល់កន្លែងទេសចរណ៍ថ្មីមួយទៀតក្បែរភ្នំពេញជិះមួយវឹងដល់ហើយ នៅលើទឹកដីដ៏សែនមនោរម្យនៃភូមិស្ពានថ្មី ផ្លូវជាតិលេខ៦A ឃុំរការកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល ពោរពេញទៅដោយទេសភាពដ៏ស្រស់ស្រាយ ធានាថាប្រសិនបើប្រិយមិត្តបានទៅដល់ទីឋាននេះហើយជឿជាក់ថា ថតរូបមិនក្រោម១០០សន្លឹកឡើយ។
មួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញតំបន់មួយចំនួននៅក្បែរៗរាជធានីភ្នំពេញ បានបង្កើតនូវរមណីយដ្ឋានកែច្នៃជាច្រើន ស្រស់ស្អាតអនេក មិនចាញ់តំបន់ទេសចរណ៍លំដាប់ៗដូចជាបាត់ដំបង សៀមរាបប៉ុន្មានឡើយ ដែលបច្ចុប្បន្នកន្លែងកម្សាន្តមួយកន្លែងនេះ កំពុងទាក់ទាញដួងចិត្តភ្ញៀវទេសចរឱ្យទៅទស្សនាគ្រប់ៗគ្នា។
តាមរយៈទំព័រហ្វេសប៊ុកមានឈ្មោះថា ទេសចរណ៍-Tourism បានបង្ហាញពីតំបន់កម្សាន្តថ្មីមួយកន្លែងឈ្មោះថា «សួនសុភមង្គល» នៅស្រុកមុខកំពូល ខេត្តកណ្ដាល ។ នៅទីនោះ ប្រិយមិត្តអាចចូលថតរូបលេង ក្នុងសួនផ្កាចម្រុះពណ៌យ៉ាងស្រស់ស្អាត ជាមួយនឹងវាលស្មៅបៃតងខ្ចី គួរឱ្យទាក់ទាញក្រៃលែង ធានាថាបានទៅហើយ មិនខកបំណងឡើយ ។ មិនត្រឹមតែប៉ុណ្ណោះប្រិយមិត្តអាចអង្គុយលម្ហែអារម្មណ៍ជាមួយបរិយាកាសដ៏ស្រស់ស្រាយ ស្រូបយកខ្លិនផ្កាស្រស់ធម្មជាតិ ខ្យល់បក់រវិចៗ ផ្ដល់នូវថាមពលពីធម្មជាតិ ពិតជាទាក់ចិត្តប្រិយមិត្តដែលបានទៅកម្សាន្ត ឱ្យរសាយអស់នូវរាល់ទុក្ខកង្វល់ ធានាថាបើដល់ទីឋាននេះហើយមិនស្ដាយថ្លៃសាំងនោះទេ ៕
ប្រភពរូបភាព៖ ទេសចរណ៍-Tourism