- 2022-03-16 05:36:23
- ព័ត៌មាន
មកដឹងសាវតាពិត ចេតិយ២ ដែលមេដឹកនាំ ជប៉ុន គ្រប់រូបមកកម្ពុជាតែងតែទៅគោរពមិនដែលខាន
- 2022-03-16 05:36:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងសាវតាពិត ចេតិយ២ ដែលមេដឹកនាំ ជប៉ុន គ្រប់រូបមកកម្ពុជាតែងតែទៅគោរពមិនដែលខាន
ចន្លោះមិនឃើញ
គ្រប់មន្ត្រីជាន់ខ្ពស់របស់ជប៉ុនឲ្យតែមកទស្សនកិច្ចនៅកម្ពុជា មន្រ្តីជាន់ខ្ពស់ទាំងនេះតែតែងទៅអុជធូប ដាក់កម្រងផ្កា គោរព នៅមុខចេតិយបុរស២នាក់នេះមិនដែលខាន។
ចេតិយបុរស ២នាក់នោះគឺជាចេតិយជនជាតិជប៉ុន២នាក់ដែលបានស្លាប់នៅកម្ពុជាក្នុងពេលមកបំពេញការងារនៅកម្ពុជានាឆ្នាំ១៩៩៣។ ចេតិយទាំង ២នោះគឺ ចេតិយអតីតអធិការប៉ូលីសអ៊ុនតាក់ជនជាតិជប៉ុន លោក NAKATA HARUYUKI និងចេតិយអតីតបុគ្គលិកស័្មគ្រចិត្តរបស់អង្គការសហប្រជាជាតិជនជាតិជប៉ុន លោក NAKATA ATSUHITO។
លោក NAKATA HARUYUKI ជាអតីតអធិការប៉ូលីសអ៊ុនតាក់ ត្រូវបានខ្មែរក្រហមវាយឆ្មក់បាញ់សម្លាប់ ក្នុងវ័យ៣៣ឆ្នាំ នៅពេលកំពុងបំពេញការងារជាមន្ត្រីប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅខេត្តបន្ទាយមានជ័យនៅថ្ងៃទី៤ ឧសភា ឆ្នាំ១៩៩៣។ ចេតិតរបស់លោកត្រូវបានកសាងនៅក្នុងបរិវេណវត្តតាំងក្រសាំងត្បូង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
លោក NAKATA ATSUHITO ជាអតីតបុគ្គលិកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ។ នៅឆ្នាំ១៩៩២ លោកត្រូវបានសម្ភាសន៍ជាប់ជាបុគ្គលិកស័្មគ្រចិត្តត្រូវបំពេញការងារនៅប្រទេសកម្ពុជា។ នៅថ្ងៃទី ៨ កក្កដា ឆ្នាំ១៩៩២ លោកបានមកដល់ភ្នំពេញជាមិត្តរួមការងារដទៃផ្សេងទៀត។ លោកបានរៀនភាសាខ្មែររយៈពេល២ខែ និងស្វែងយល់ពីរឿងខ្មែរក្រហម។ ក្រោមរៀនភាសាខ្មែរចប់លោកត្រូវបំពេញបេសកកម្មនៅខេត្តកំពង់ធំដែលជាចំនុចសមរភូមិក្តៅខ្មែរក្រហម។ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៣ យុវជនស្មោះចិត្តដើម្បីស្វែករកសន្តិភាពសម្រាប់ជនជាតិជប៉ុនរូបនេះត្រូវបានគេបាញ់សម្លាប់ក្នុងវ័យ ២៥ឆ្នាំ រួមជាមួយយុវជនខ្មែរដែលជាអ្នកបកប្រែម្នាក់ទៀតឈ្មោះលោក ឡាយ សុភាព នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ក្រោយការបោះឆ្នោតរួច ប្រជាជននៅស្រុកប្រាសាទសំបូរបានប្រមូលផ្តុំគ្នារស់នៅកន្លែងដែលលោក ATSUHITO បានស្លាប់ ហើយទីកន្លែងនោះត្រូវបានគេបង្កើតទៅជាភូមិមួយដែលដាក់ឈ្មោះថា «ភូមិអាត់ស៊ូ» រហូតដល់សព្វថ្ងៃ។ ចេតិយរបស់លោក ATSUHITO ដំបូងគឺមានទីតាំងមុខសាលាបឋម-អនុវិទ្យាល័យ អាត់ស៊ូ ក្រោយមកបានផ្លាស់ប្តូមកធ្វើនៅក្នុងបរិវេណវត្តឧណ្ណាលោមរហូតដល់បច្ចុប្បន្ន។
ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វឹមីអូ នាចុងសប្តាហ៍នេះ លោកនាយករដ្ឋមន្ត្រីរូបនេះ និងគណៈប្រតិភូក៏នឹងទៅទស្សនា គោរពនិងដាក់កម្រងផ្កា នៅចេតិយរបស់ជនជាតិជប៉ុនទាំងនេះផងដែរ៕