• 2022-03-21 08:22:30
  • ព័ត៌មាន

អាណោចអធ័ម​ហួស នេះ​គឺ​ជា​ពិធី​បុណ្យ​ដ៏​ឯកោ របស់​ទាហា៊ន​វ័យ​​ក្មេង​អ៊ុយក្រែន

  • 2022-03-21 08:22:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dmytro Kotenko វ័យ ២១​ឆ្នាំ គឺ​ជា​ទាហាន​ម្នាក់​ក្នុង​ចំណោម​ទាហាន​រាប់​រយ​នាក់​ទៀត​របស់ អ៊ុយក្រែន​ដែល​យក​ជីវិត​ទៅ​ប្ដូរ​នឹង​ការ​ការពារ​ទឹក​ដី​របស់​ពួក​គេ​ប្រឆាំង​ការ​លុកលុយ​របស់​រុស្សី។ ចៃដន្យ​មិន​ល្អ រូប​គេ​បាន​ស្លាប់​ទាំង​ពី​ថ្ងៃ​ទី​៣​នៃ​សង្គ្រាម​ឈ្លាន​ពាន​នេះ។

អ្វី​ដែល​គួរ​ឲ្យ​ស្រណោះ សព​របស់ Dmytro Kotenko ត្រូវ​បាន​បូជា​ដោយ​មិន​មាន​អ្នក​ចូល​រួម​សូម្បី​ម្នាក់ ក្នុង​នោះ​រាប់​ទាំង​ឪពុក​ម្ដាយ​របស់​គេ។ តាមព័ត៌មាន​ឪពុកម្តាយរបស់ Kotenko បាន​ដឹង​ដំណឹង​ពី​ការ​ស្លាប់​របស់​កូន​ប្រុស​វ័យ ២១​រូប​នេះ តាំង​ពី​ថ្ងៃ​ទី ២៦ កុម្ភៈ ដែល​ជា​ថ្ងៃ​ទី​៣នៃ​ការ​លុកលុយ​របស់​រុស្សី​មក​លើ​អ៊ុយក្រែន ​ពី​មិត្ត​កុមារភាព​របស់ Dmytro ដែល​ជា​ទាហាន​ក្នុង​កង​កាំភ្លើង​ធំ​អ៊ុយ​ក្រែន បាន​ទូរស័ព្ទ​មក​ប្រាប់។

ប៉ុន្តែ​ពួក​គាត់ ទំនង​មិនដឹងថាកូនប្រុសរបស់ពួកគេត្រូវបានគេបញ្ចុះនៅថ្ងៃណា​ផង​ទេ ដោយ​សារ​តែ​ពួក​គេ​រស់​ឆ្ងាយ​ពី​កន្លែង​របស់​កូន​ប្រុស​ប្រមាណ 600 ម៉ាយ ស្មើ​នឹង​ជាង ៩០០គីឡូម៉ែត្រ​ថែម​ទៀត។ ម្ដាយ​ឪពុក​របស់​យុវជន​ពលី​អ៊ុយក្រែន​ខាង​លើ រស់​នៅ​ជាមួយប្អូនប្រុសពីរនាក់របស់គេ នៅជិត​ទីក្រុង Sumy ភាគខាងកើត ដែលត្រូវបានបាញ់ផ្លោងយ៉ាងខ្លាំងដោយកងកម្លាំងរុស្ស៊ី រហូតដល់​ធ្វើ​ឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​រវាង​គ្នា​នឹង​គ្នា។

គ្រួសារ Kotenkos គឺជាគ្រួសារក្រីក្រមួយ ដែល​មាន​សមាជិក ៥នាក់ គឺ​ឪពុក ម្តាយ និង​កូនប្រុស៣នាក់។ Kotenkos គឺ​ជា​កូន​ប្រុស​ច្បង ពួក​គេ​រស់​នៅ​ក្នុង​ផ្ទះសមល្មម​នៅក្នុងភូមិតូចមួយ ដែលនិយាយភាសារុស្សី ស្ថិត​នៅតាមព្រំដែនរុស្ស៊ី ភាគខាងកើតអ៊ុយក្រែន។ ទី​នោះ​ហើយ ដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អះអាងថា គាត់កំពុងជួយសង្គ្រោះ​សង្គ្រោះ​ពលរដ្ឋ​ស៊ីវីល ពីនឹមនៃការគៀបសង្កត់របស់អ៊ុយក្រែន៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ទារិកា

មតិយោបល់