• 2022-03-21 12:02:22
  • ព័ត៌មាន

មើល​វីដេអូ​មួយ​នេះ​ហើយ​រំភើប​ស្ទើរ​ទឹក​ភ្នែក​ ភ្ញៀវ​ទេសចរ​កកកុញ​មុខ​អង្គរ​ ក្រោយ​ស្ងាត់​ជា​ច្រើន​ឆ្នាំ​

  • 2022-03-21 12:02:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា​ ឆ្នាំ​២០២២​នេះ​ ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ បាន​នាំ​គ្នា​មក​ទស្សនា​យ៉ាង​កកកុញ​នូវ​​ព្រឹត្តិការណ៍​ថ្ងៃរះ​ចំ​កំពូល​ប្រាសាទ​អង្គរវត្ត​ ឬ«សមរាត្រី» នៅ​លើ​ទឹក​ដី​ខេត្ត​សៀមរាប​។

ព្រឹត្តិការណ៍​ដ៏​មហា​អស្ចារ្យ​ថ្ងៃ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរវត្ត​នេះ​ខាង​លើ​​បាន​កើត​ឡើង​នៅ​ពេល​ថ្ងៃ​រះ​ ចាប់​ផ្ដើម​ពី​​កំឡុង​ពេល​ម៉ោង​៦ និង​៣០នាទី​ព្រឹក​ថ្ងៃ​នេះ​។

អ្វី​ដែល​ពិសេស​នៅ​ក្នុង​ឆ្នាំ​នេះ​គឺ​មាន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ច្រើន​កុះករ​ ខណៈ​កាល​ពី​កំឡុង​ ២ឆ្នាំ​មាន​ភាព​ស្ងាត់​ជ្រងំ​​​ដោយ​សារ​តែ​ជំងឺ​កូវីដ-១៩ មាន​ការ​រីករាល​ដាល​ខ្លាំង​ ធ្វើ​ឲ្យ​ទេសចរណ៍​មានការ​ខកខាន​។

យ៉ាង​នៅ​ក្នុង​ឆ្នាំ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​​បើក​ទេសចរណ៍​សម្រាប់​ទាំង​ភ្ញៀវ​ជាតិ​ និង​ភ្ញៀវ​អន្តជាតិ​ ដែល​ជា​ពិសេស​គឺ​ភ្ញៀវ​អន្តរជាតិ​ ដោយ​នៅ​ខណៈ​នេះ​អ្នក​ធ្វើ​ដំណើរ​មក​កម្ពុជា​ មិន​ចាំបាច់​ ធ្វើ​ចត្តាឡីស័ក​ ធ្វើ​តេស្ត​មុន​ និង​ក្រោយពេល​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​នេះ​ទៀត​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ សមរាត្រី​​ ​ថ្ងៃ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរវត្ត​ ជា​ព្រឹត្តិការណ៍​ ដែល​ពេល​វេលា​​ពេល​ថ្ងៃ និង​ពេល​យប់ មាន​រយៈពេល​ស្មើ​គ្នា​ ដោយ​ត្រូវ​បាន​គេ​ដឹង​កើត​ ២ដង​ ក្នុង​មួយ​ឆ្នាំ​ ​នៅ​ថ្ងៃ​ទី​២១​ ខែ​មីនា​ និង​ថ្ងៃ​ទី​២២ ខែ​កញ្ញា​ ឆ្នាំ​២០២២នេះ​៕

  • អានបន្ថែម៖

ឃើញ​ហើយ​រំភើប! ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់​រយនាក់​ប្រជ្រៀត​គ្នាទស្សនា ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត

ប្រភពរូបភាព និង​វីដេអូ៖ Lim Sokhorn និង Overseas Marketing & Promotion Department, Ministry of Tourism of Cambodia

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់