- 2022-03-23 10:25:00
- ព័ត៌មាន
សម្តេចតេជោ ណែនាំឱ្យប្រើឧទ្ធម្ភាគចក្រ ប្រតិបត្តិការតាមចាប់ពួកជនល្មើសនេសាទឲ្យទាល់តែបាន
- 2022-03-23 10:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចតេជោ ណែនាំឱ្យប្រើឧទ្ធម្ភាគចក្រ ប្រតិបត្តិការតាមចាប់ពួកជនល្មើសនេសាទឲ្យទាល់តែបាន
ចន្លោះមិនឃើញ
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យប្រើឧទ្ធម្ភាគចក្រ ប្រតិបត្តិការតាមចាប់ពួកឈ្មួញបំផ្លាញធនធានត្រីក្នុងបឹងទន្លេសាប ហើយបញ្ជាឱ្យវៃខ្នោះជនលើ្មសនេសាទទាំងនោះ ដោយមិនចាំបាច់មានគោលនយោបាយនោះឡើយ។
ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងស្ថា-ប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ត្រូវរួមសហការស្រាវជ្រាវ ទប់ស្កាត់ និង បង្រ្កាបបទល្មើសព្រៃឈើ ជលផល និងការកាប់រានដុតឈូសឆាយដីព្រៃឈើ ព្រៃលិចទឹកតាមគ្រប់រូបភាព ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ព្រមទាំងព្រមានប្រើធម៌ក្ដៅដោយប្រើឧទ្ធម្ភាគចក្រ នឹងកងកម្លាំងប្រដាប់អាវុធចុះបង្ក្រាបដោយផ្ទាល់ផងដែរ ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់បន្ថែមថា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ត្រូវចេះយោគយល់ សម្របសម្រួល និងសហការគ្នាជិតស្និទ្ធ ដើម្បីប្រសិទ្ធភាពការងារក្រសួងសាមី ហើយករណីបទល្មើសនេសាទ ប្រសិនបើនៅតែបន្ត ឲ្យពួកទុចរិតនៅតែបន្តសកម្មភាពបទល្មើសទៀត នោះបឹងទន្លេសាបទៅថ្ងៃមុខនឹងហិនហោចត្រីមិនខាន ៕