• 2022-04-05 01:00:00
  • ព័ត៌មាន

មកដឹងអំពី ទំនាយជោគវាសនារាសី អ្នកកើតឆ្នាំខាល ពង្សយក្ខិណី

  • 2022-04-05 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកអ្នកកើត ឆ្នាំខាល ពង្សយក្ខិណី នាមជាសត្វខ្លា ធាតុឈើ ទន្សាកំណើតនៅ ថ្ងៃអង្គារ សិរីធ្លាក់មកពីស្មាស្តាំរបស់ព្រហ្ម មូលប្រលឹងនៅនឹងដើម ខ្នុរ និង ដើមរាំង ។ លោកអ្នកកាលណាតាំងលំនៅដ្ឋានហើយគួររកដី ខ្សាច់ទៅពូនគល់នៃដើម ខ្នុរ ឬ ដើមរាំង ដែលនៅក្នុងលំនៅឬនៅជិតផ្ទះ ដើម្បីជាសិរីមង្គល ដល់ខ្លួននិងក្រុមគ្រួសារ។

មនុស្សកើតឆ្នាំនេះ រមែងជាមនុស្សមាននិស្ស័យអង់អាចក្លាហានស្វាហាប់ដូចសត្វខ្លា ចរិតឫក្សពារសុភាពរាបសារនិយាយស្តីតិច ចូលចិត្តធម្មជាតិនិងដូរ្យដតន្ត្រី។ ជាមនុស្សពេញ ចិត្តនិងកាម្មារមណ៍មិនចេះឆ្អែតមិនឆ្អន់ ពាក្យសំដីច្រើនគម្រះគម្រោយចូលចិត្តនិយាយថ្លុក កំប្លែងចំអកឡកឡឺយឱ្យអ្នកដទៃ ។ ច្រើនជឿគេងាយមាត់រឹងនិយាយមិនព្រមចាញ់នរណា ឆាប់ខឹង តែឆាប់បាត់ ចិត្តល្អ មានមិត្តភ័ក្ដិច្រើន ប៉ុន្តែមិត្តទាំងនៅច្រើនតែនាំរឿងក្ដៅក្រហាយ មកធ្វើគុណមិនកប ។

អ្នកកើតឆ្នាំខាល ជាមនុស្សមានបុណ្យវាសនាខ្ពស់មានរាសីក្នុងខ្លួនសត្រូវប៉ុនប៉ង ព្យាបាទមិនបានទៅនៅកន្លែងណា អ្នកផងទាំងឡាយតែងស្រឡាញ់រាប់អាន ។ មុខរបរដែលសក្ត័សមបំផុតសម្រាប់មនុស្សនេះ គឺធ្វើគ្រូបាធ្យាយន៍ ធ្វើពេទ្យ ឬធ្វើការរដ្ឋ ការក្នុងក្រសួងហិរញ្ញវត្ថុ ពីព្រោះជាមុនស្សខ្វាតឈ្លាសវៃ ប៉ិនប្រសព្វក្នុង ការរកប្រាក់កាស់ ៕

ដកស្រង់ពីសៀវភៅមហាសង្ក្រាន្ត ឯកឧត្ដម អ៉ឹម បូរិន្ទ

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

មតិយោបល់