• 2022-04-05 04:18:27
  • ព័ត៌មាន

យុវជន ឆ្នើម ១០០នាក់ទទួលបានអាហារូបករណ៍ ចេន ហ្ស៊ី ដើម្បីបន្តការសិក្សាថ្នាក់ឧត្តម

  • 2022-04-05 04:18:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២៖ មូលនិធិព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោម ក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា បាន ប្រកាសឈ្មោះបេក្ខភាពឆ្នើម១០០នាក់ ដែលទទួលបានអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ដំបូងគេបង្អស់ ។

កម្មវិធីអាហារូបករណ៍នេះគឺជាកិច្ចផ្តួចផ្តើមមួយក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជា ប្រធានក្រុមប្រឹក្សាភិបាល ព្រីនស៍ ហូលឌីង គ្រុប សហការជាមួយនឹងក្រសួង អប់រំ យុវជន និងកីឡា។ បេក្ខភាពដែលទទួលបានអាហារូបករណ៍នេះនឹងបន្តការសិក្សាតាមគោលដៅរបស់ពួកគេ ដោយអាហារូបករណ៍បានជួយកាត់បន្ថយឧបសគ្គនិងការលំបាកដូចជាបញ្ហាហិរញ្ញវត្ថុនៅក្នុងការសិក្សាជាដើម។ អាហារូបករណ៍នេះបានផ្តល់ឱកាសដល់យុវជនកម្ពុជា ក្នុងការពង្រីក សក្តានុពលរបស់ពួកគេ ដើម្បីធានានិរន្តរភាពនៃវិស័យសំខាន់ៗរបស់កម្ពុជា ដូចជាការរីកចំរើនផ្នែកសំណង់ក្នុងវិស័យអចលនទ្រព្យ ការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថលក្នុងវិស័យធនាគារ និងឿឧស្សាហកម្មហិរញ្ញវត្ថុ និងការជួយលើកកម្ពស់ស្តង់ដារបដិសណ្ឋារកិច្ចថ្នាក់ពិភពលោក ឆ្លើយតបតាមតម្រូវការធនធានមនុស្សនៃសេដ្ឋកិច្ចក្នុងស្រុកនាពេលអនាគត ។ លើសពីនេះទៀត វានឹងបើកទ្វារសម្រាប់កម្ពុជាក្នុងការលើកកម្ពស់ស្ដង់ដាររបស់ខ្លួនសម្រាប់ការប្រកួតប្រជែងក្នុងឆាកអន្តរជាតិ។

លោក Gabriel Tan នាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុបបានមានប្រសាសន៍ថា៖ «ពួកយើងមានសេចក្តី រំភើប ដែលបានទទួលពាក្យពីបេក្ខជនជាង ១ ៥០០នាក់ ក្នុងរយៈពេល ៣ខែកន្លងមកនេះ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ដំបូងគេនេះ។ នៅពេលនេះ ពួកយើងបានធ្វើការជ្រើសរើសបានបេក្ខជនឆ្នើមចំនួន ១០០នាក់ ដោយសង្ឃឹមថាពួកគេទទួលបានគ្រឹះ ដ៏រឹងមាំ ក្នុងការចាប់យកក្តីស្រមៃ និងកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ប្រទេសកម្ពុជា»។

នេះគឺជាអាហារូបករណ៍ទ្រង់ទ្រាយធំដំបូងបង្អស់ដែល ផ្តល់ដោយមូលនិធិព្រីនស៍ ដើម្បីពង្រឹងការជឿជាក់ដល់យុវជនកម្ពុជា ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ ១៩។ ដំណើរការនៃការជ្រើសរើសនេះត្រូវបានដឹកនាំដោយ ក្រសួងអប់រំ យុវជន និងកីឡា ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសមាជិកនៃមូលនិធិព្រីនស៍។ នៅដើមខែកុម្ភៈ បេក្ខជនប្រមាណ ២០០នាក់ ដែលទទួលបាននិទ្ទេសល្អក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានជ្រើសរើសដើម្បីធ្វើការសម្ភាសន៍។ អាហារូបករណ៍នេះនឹងផ្តល់ការបង់ថ្លៃសិក្សាពេញ ព្រមទាំងប្រាក់ឧបត្ថម្ភដល់ និស្សិតដែលនឹងបន្តការសិក្សារបស់ពួកគេនៅសកលវិទ្យាល័យល្បីៗក្នុងប្រទេសកម្ពុជា រួមមានសកលវិទ្យាល័យភូមិន្ទភ្នំពេញ សកលវិទ្យាល័យជាតិគ្រប់គ្រង និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ក្រុមហ៊ុន ព្រីនស៍ គ្រុបកំពុងធ្វើការដើម្បីធានាឲ្យបានថា អាហារូបករណ៍នេះដំណើរការទៅមុខ ឆ្ពោះទៅកាន់គោលដៅដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៩-២០២៣ ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើកំណែទម្រង់ការអប់រំ យុវជន និងកីឡាដែលត្រូវការជាចាំបាច់។

លោក Gabriel បានបន្ថែមថា៖ «ជាមួយនឹងកម្មវិធីអាហារូបករណ៍នេះ យើងសង្ឃឹមថានឹងចូលរួមចំណែក ដើម្បី លើកកម្ពស់ការអប់រំ រួមជាមួយកម្មវិធីដើម្បីសង្គម និងសកម្មភាពភាពជាអ្នកដឹកនាំផ្សេងៗនៅឆ្នាំនេះ។ លើសពីនេះទៀត យើងចង់លើកកម្ពស់ដល់និស្សិតឆ្នើមទាំង ១00នាក់ ជាមួយនឹងឱកាសការងារ និងរៀនសូត្រផ្សេងៗ ប្រសិនបើពួកគេជ្រើសរើសធ្វើការជាមួយយើង»។

អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group)

ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធដែលធំជាងគេនៅក្នុងប្រទេសកម្ពុជាកម្ពុជា ដែលមាន ក្រុមហ៊ុនជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និង សេវាកម្មបម្រើអតិថិជន។

អាជីវកម្មសំខាន់ៗរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនៅកម្ពុជា រួមមានក្រុមហ៊ុនPrince Real Estate Group ក្រុមហ៊ុនPrince Huan Yu Real Estate Group ធនាគារPrince Bank ក្រុមហ៊ុនអាកាសចរណ៍Cambodia Airways ក្រុមហ៊ុនBelt Road Capital Management ព្រមទាំងក្រុមហ៊ុនAwesome Global Investment Group។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបមានអាជីវកម្មប្រមាណជាង៨០នៅក្នុងប្រទេសកម្ពុជា ដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យាម្ហូបអាហារនិងភេសជ្ជៈ និងរបៀបរស់នៅ ។ល។

ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស ដែលកើតចេញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថានឹងដើរតួនាទីជាកាតាលីកដ៏សំខាន់មួយ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាក្រោមការគាំទ្រពី គោលនយោបាយទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។

ដោយការលើកម្ពស់បណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ីសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបបានកសាងមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លំហូរមូលធនក្នុងស្រុកនិងអន្តរជាតិ។ សម្ព័ន្ធ ប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាក់ស្តែង សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបកំពុងតែអភិវឌ្ឍន៍គម្រោងទេសចរណ៍និងលំនៅដ្ឋានទីក្រុងរាមនាពេលខាងមុខដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងនោះដែរសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបមានគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន១៦ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់តំបន់ទាំងមូល។ គម្រោងនេះស្ថិតនៅទីតាំងយ៉ាងងាយស្រួលដោយគ្រាន់តែធ្វើដំណើរ រយៈពេល១០នាទី ពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុប៉ុណ្ណោះ ហើយគម្រោងនេះគោលបំណងរួមចំណែកដល់ការស្តារ សេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុផងដែរ៕

សម្រាប់ព័ត៌មានបន្ថែមអំពី ព្រីនស៍ គ្រុប សូមទំនាក់ទំនង៖

លោក សូ សោទ្ធី

អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈ

Prince Foundation

ទូរសព្ទលេខ៖855 92 881 101

អ៊ីម៉ែល៖ sorthy.so@princefoundation.com

មតិយោបល់