• 2022-04-06 03:20:00
  • ព័ត៌មាន

មិនសរសើរមិនបាន! អភិបាលខេត្តកែប មិនប្រកាន់ខ្លួន រត់លេងជាមួយសិស្សានុសិស្សវិទ្យាល័យក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី

  • 2022-04-06 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ពិតជាមានសកម្មភាពជាគំរូល្អពិតមែន មិនសរសើរមិនបាន ដោយលោកមិនប្រកាន់ខ្លួន បានចូលរួមរត់លេងល្បែងកម្សាន្តជាមួយសិស្សានុសិស្សវិទ្យាល័យ ក្នុងពិធីសង្រ្កាន្តឆ្នាំថ្មីទិដ្ឋភាពមើលទៅ អ៊ូរអរសប្បាយណាស់។

តាមរយៈរូបភាពជាច្រើនសន្លឹក ដែលបានបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់របស់ឯកឧត្តមអភិបាលខេត្ត បានបង្ហាញពីទិដ្ឋភាពយ៉ាងសប្បាយរីករាយក្នុងឱកាសចូលរួមអបអរសាទរសង្ក្រាន្តឆ្នាំថ្មីឆ្នាំខាល ជាមួយសិស្សានុសិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ។ ក្នុងពិធីសង្ក្រាន្តវិទ្យាល័យដ៏សប្បាយរីករាយនេះ ឯកឧត្តម សោម ពិសិដ្ឋ បានចូលរួមលេងល្បែងកម្សាន្ត និងថតរូបជាមួយ សិស្សានុសិស្សវិទ្យាល័យជាច្រើនរូប មើលទៅរីករាយខ្លាំងមិនប្រកាន់ខ្លួនសកម្មភាពជាគំរូល្អគួតឲ្យគោរព ។

សូមជម្រាបថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកឲ្យបារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិបានឡើង វិញក្នុងឆ្នាំ២០២២នេះ នៅទូទាំងរាជធានីខេត្តបានត្រៀមរៀបចំតុបតែងល្អសម្រាប់អបអរពិធីចូលឆ្នាំថ្មី ឯតាមសាលា និង វិទ្យាល័យមួយចំនួន បាននឹងកំពុងប្រារព្ធពិធីសង្ក្រាន្តរៀងៗខ្លួន ដើម្បីលេងកម្សាន្ត ក្នុងឱកាសឆ្នាំថ្មី ដែលនឹងឈានមកដល់នាពេលខាងមុខឆាប់ៗនេះផងដែរ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់