• 2022-04-12 10:25:00
  • ព័ត៌មាន

កន្លែងដើរលេងមានច្រើន គេតែងស្អាតៗ! តែ កុំភ្លេច ពុកម៉ែចាំផ្លូវនៅស្រុក

  • 2022-04-12 10:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារដូវកាលបុណ្យទាន ជាពិសេសក្នុងរដូវកាលបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះតែម្ដង សម្រាប់អ្នកដែលមករស់នៅឆ្ងាយពីផ្ទះឆ្ងាយ ឆ្ងាយពីពុកម៉ែ គួរតែគិតគូរឡើងវិញ ប្រសិនបើមានគម្រោងទៅដើរកន្លែងផ្សេងៗក្រៅពីទៅផ្ទះ។

ឪពុកម្ដាយ តែងតែទន្ទឹងរង់ចាំផ្លូវកូន មិនថាពេលនោះទេ បើទោះបីជាពួកគាត់តែងតែរអ៊ូ ស្ដីបន្ទោសពីនេះពីនោះក្ដី យ៉ាងណាមិញ ពាក្យសម្ដីទាំងអស់នោះគឺសុទ្ធតែចង់ឱ្យកូនៗដើរលើវិថីជីវិតដែលងាយស្រួលជាងពួកគាត់ប៉ុណ្ណោះ។

ដូច្នេះហើយ គិតឡើងវិញ ពុកម៉ែចាស់ៗអស់ហើយ ឆ្លៀតឱកាសថ្ងៃឈប់សម្រាក គួរប្រញាប់រួសរាន់ទៅផ្ទះ ព្រោះថាពួកគាត់កំពុងរង់ចាំ។ គួរតែរក្សាពេលវេលា ឱ្យបានច្រើនជាមួយគ្រួសារ យើងអត់អាចដឹងមុនបាននោះទេថា ថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើង។

តោះ គៀកថ្ងៃមែនទែនហើយ រៀបឥវ៉ាន់ទៅផ្ទះ ជួបជុំគ្រួសារ។ ប៉ុន្តែ..មុនចេញដំណើរ កុំភ្លេចតាមដានទស្សនារឿងភាគខ្លី ដែលបង្កប់អត្ថន័យគ្រួសារ ដែលមានចំណងជើងថា “ទៅផ្ទះ” ដែលនឹងចាក់ផ្សាយនៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២២ នៅលើគេហទំព័រ Smart Axiata, sabay, Sabay News Entertainment និង ប្រលោមលោក Sabay

មុន ចូលមើលរឿង តោះមកមើល ឈុតឆាកខ្លីៗក្នុងសាច់រឿងជាមុនសិន ចាំមើលៗកម្សត់ហូរទឹកភ្នែក ឬយ៉ាងណា?

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់