• 2022-04-19 07:20:00
  • ព័ត៌មាន

មិនបាច់យំស្ដាយទេ! ពីពេលនេះទៅលុយដុល្លារឆេះ រហែក កណ្ដៀរកណ្ដុរកាត់ អស់បារម្ភទៀតហើយ!

  • 2022-04-19 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពីពេលនេះទៅ បញ្ហាលុយដុល្លារអាមេរិកដែលមាន រហែក ឆេះខ្លោច ឬសត្វល្អិត កណ្ដៀរកណ្ដុរកាត់ ឬប្រលាក់ទឹកថ្នាំធ្វើឱ្យខូចខាតនោះ មិនបាច់ដេកយំស្ដាយទៀតទេ អស់បារម្ភទៀតហើយ ដោយមានគណនីហ្វេសប៊ុកមួយឈ្មោះ Srun Chhaiim បានបង្ហោះនៅថ្ងៃទី១៩ មេសា ២០២២នេះថា មានទទួលដូរលុយដុល្លារដែលខូចខាតនោះបាន ហើយពិសេសគឺកាត់ទឹកតិចច្រើនតាមការជាក់ស្ដែង ទីតាំងស្ថិតនៅរង្វង់មូលផ្កាឈូកក្រុងព្រៃវែង។

គណនីខាងលើបានបង្ហោះថា «ផ្ទះប្ដូរប្រាក់ ស៊្រុន ឆៃអ៊ីម មានប្ដូរប្រាក់ដុល្លារ ចាស់ រហែក ប្រលាក់ ឆេះ ពុកផុយ សឹកស៊្រីឌី ជួងខ្មៅ កាត់តិចច្រើនតាមជាក់ស្ដែង នៅរង្វង់មូលផ្កាឈូកក្រុងព្រៃវែង»

ពលរដ្ឋខ្មែរមួយចំនួន ពិសេសនៅតាមជនបទ លោកមិននិយមទុកលុយ ឬរបស់មានតម្លៃនៅធនាគាឬទូរដែកអ្វីទេ។ ពោលគឺ លោកនិយមរក្សាទុកនៅកន្លែងកន្លៀតកន្លោះ ផ្អាប់ទុកយូរ យកចេញតែពេលចាំបាច់ប៉ុណ្ណោះ ។ ទាំងនេះហើយ ជាហេតុធ្វើឱ្យកើតហេតុចៃដន្យ ខ្លះរហែក ឬមានសត្វកណ្ដៀរកណ្ដុរកាត់ ឬត្រូវជួបគ្រោះអគ្គីសភ័យឆេះខ្លោចខ្មៅ ខូចខាតគួរឱ្យសោកស្ដាយ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់