• 2022-04-19 09:25:00
  • ព័ត៌មាន

អុញ! ចប់បាត់! ទីតាំងក្រុមហ៊ុនOpennetនៅបាត់ដំបង អាជ្ញាធរចុះបិទជិតឈឹងហើយ

  • 2022-04-19 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចប់សព្វគ្រប់ហើយ អតិថិជនដែលកំពុងតែប្រើប្រាស់សេវា អីនធឺណិត របស់ក្រុមហ៊ុន Opennet នៅទីតាំងខេត្តបាត់ដំបង កំពុងតែមានការព្រួយបារម្ភជាខ្លាំង ក្រោយអាជ្ញាធរពាក់ព័ន្ធចុះផ្អាកបិទឃ្លុំទីតាំងក្រុមហ៊ុនជាបណ្ដោះអាសន្នជិតឈឹងហើយ ដើម្បីរង់ចាំការដោះស្រាយ ។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ មនី្ទរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ។

តាមប្រភពខាងលើបានឱ្យដឹងបន្ថែមថា លោកអនុប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តបាត់ដំបង បានដឹកនាំមន្ត្រី ចុះត្រួតពិនិត្យ និងបិទឃ្លុំបេការិយាល័យរបស់ក្រុមហ៊ុន KING TECHNOLOGIES CO., LTD (OPENNET) ដែលស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជិតឈឹងហើយ ដើម្បីរងចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់ ។

ដោយឡែក ពាក់ព័ន្ធនឹងការផ្អាកទីតាំងក្រុមហ៊ុន សេវាអីនធឺណិត Opennet ទីតាំងខេត្តបាត់ដំបងនៅថ្ងៃនេះ នៅមិនទាន់មានការបញ្ចាក់អំពីមូលហេតុឈានដល់ការបិទនេះនៅឡើយទេ ។ មួយវិញទៀត យើងនៅមិនទាន់បានដឹងលម្អិតថាតើការបិទទីតាំងក្រុមហ៊ុននេះ មានការប៉ះពាល់ដល់អតិថិជនកំពុងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុននេះនៅឡើយទេ ។

គួរជម្រាបថា ជុំវិញបញ្ហារបស់ក្រុមហ៊ុន សេវាកម្មអីនធឺណិត Opennet កន្លងមក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីប្រកាសចាត់វិធានការផ្លូវច្បាប់ ដោយតម្រូវឱ្យក្រុមហ៊ុនត្រូវផ្អាកជាបណ្ដោះអាសន្ន ព្រោះមិនទូទាត់បំណុលរបស់រដ្ឋ។ ជាមួយគ្នានេះដែរ តាមការបញ្ចាក់របស់ ឯកឧត្ដម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជាធ្លាប់បានបញ្ចាក់ប្រាប់ Sabay ឱ្យដឹងថា «ក្រសួងបានចាត់វិធានការស្របតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ ក៏ដូចជាច្បាប់និងបទប្បញ្ញត្តិជាធរមាន ដើម្បីឱ្យក្រុមហ៊ុន Opennet សងបំណុលនិងកាត់បន្ថយផលប៉ះពាល់ដល់អ្នកប្រើប្រាស់ជាអប្បបរមា» ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់