- 2022-04-20 02:30:00
- ព័ត៌មាន
សមិទ្ធផលថ្មីកើតឡើងទៀតហើយ! សម្តេចតេជោ ប្រកាសផ្តល់ស្ពានបេតុងជូនប្រជាពលរដ្ឋនៅកោះយ៉ ក្នុងខេត្តកោះកុង
- 2022-04-20 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមិទ្ធផលថ្មីកើតឡើងទៀតហើយ! សម្តេចតេជោ ប្រកាសផ្តល់ស្ពានបេតុងជូនប្រជាពលរដ្ឋនៅកោះយ៉ ក្នុងខេត្តកោះកុង
ចន្លោះមិនឃើញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសផ្ដល់ស្ពានបេតុមួយខ្សែរជូនប្រជាពលរដ្ឋនៅកោះយ៉ ស្ថិតក្នុងខេត្តកោះកុង។
ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា កន្លងមកពលរដ្ឋនៅកោះយ៉ ត្រូវធ្វើដំណើរតាមទូកដើម្បីឆ្លងកាត់ទៅតំបន់ផ្សេងៗដែលធ្វើឱ្យមានការខាតពេលវេលាច្រើន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងកោះយ៉។ សម្តេចតេជោថា នៅតំបន់នោះ គឺកំពុងក្លាយជាតំបន់ទេសចរណ៍ យ៉ាងទាក់ទាញផងដែរ ហើយអ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នករ៉ាប់រងលើការសាងសង់ ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងទៀតថា ពីពេលនេះទៅសម្ដេចមិនឱ្យពលរដ្ឋលំបាកឆ្លងទឹក ដោយជិះទូក ជិះកាណូត ឆ្លងទន្លេរ ឆ្លងសមុទ្រទៀតទេ សម្ដេចនឹងសាងស្ពានថ្នល់ឱ្យពលរដ្ឋឆ្លង ហើយពលរដ្ឋនៅក្នុងកោះយ៉នឹងបានសប្បាយចិត្ត ព្រោះថាឆាប់ៗខាងមុខនឹងមានឆ្ពានឆ្លងដូចខេត្តគេផ្សេងៗដែរហើយ ៕