• 2022-04-20 02:43:52
  • ព័ត៌មាន

រស់​នៅ​ឆ្ងាយ​ស្រុក​ទេស កង​ទ័ព​មួកខៀវ​កម្ពុជា​នៅ​ស៊ូដង់​ខាង​ត្បូង នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរយ៉ាង​សប្បាយ​រីករាយ​កម្រ​ឃើញ!

  • 2022-04-20 02:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​នឹង​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ក្នុង​ស្រុក​ដែល​បាន​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​តាម​ទំនៀម ងាក​មក​កង​ទ័ព​មួក​ខៀវ​ខ្មែរ​ដែល​កំពុង​បំពេញ​បេសកកម្ម​ដើម្បី​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិ​នៅ​ស៊ូដង់ ឯណេះ​វិញ ក៏​ដូច​គ្នា។

តាម​រយៈ​ទំព័រហ្វេសប៊ុក ស៊ន រដ្ឋា ដែល​ជា​អ្នក​រាយការណ៍​ព័ត៌មាន​ទូរទស្សន៍​ភីអិនអិន បាន​បញ្ចេញ​ឲ្យ​ដឹង​ថា កង​រាជអាវុធហត្ថលេខ៧៣៩ បានប្រារព្ធពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងតំបន់បេសកកម្ម នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង.

សកម្មភាព​នោះ កង​កម្លាំង​សមត្ថកិច្ច​របស់​កម្ពុជា បានស្លៀកពាក់​បែប​ប្រពៃណី​ខ្មែរ ហើយ​នាំ​គ្នា រាំលេងកម្សាន្ត ញ៉ាំអាហារសាមគ្គី លេងល្បែងប្រជាប្រិយ និងល្បែងកម្សាន្ត មានដូចជា ទាញព្រ័ត ប្រកួតញាំផ្លែឈើ ផ្លុំប៉េងប៉ោងបំបែក បៀមទឹកដាក់ដប បៀមពងមាន់ រាំដណ្តើមកៅអី និង ប្រកួតចម្រៀង ជាដើម។

ចូលរួមលេងកម្សាន្តជាមួយ​មន្រ្តី​អង្គការសហប្រជាជាតិរួមមាន មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកអាវុធហត្ថ មន្រ្តីអន្តរជាតិស៊ីវិល ព្រមទាំងនាយទាហ៊ានសង្កេតការ និងនាយទាហ៊ានសេនាធិការកម្ពុជា ជាច្រើនរូបផងដែរ។

តាមរបាយការណ៍របស់ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ចាប់តាំងពីឆ្នាំ ២០០៦ មកដល់បច្ចុប្បន្ន កម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន សរុប​ចំនួន ៧ ៨២៦ នាក់(នារីចំនួន ៤៩៤ នាក់) ចូលរួមបេសកកម្មអង្គការ​សហប្រជាជាតិ ទៅកាន់បេសកកម្មចំនួន ១១ ក្នុងប្រទេសចំនួន៩ រួមមាន ស៊ូដង់ ឆាដ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឹស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល និងយេមែន។

របាយការណ៍ដដែលបានបន្តថា បច្ចុប្បន្ន កងទ័ពមួកខៀវកម្ពុជាប្រមាណ ចំនួនសរុប ៧៣០នាក់ នារី១២៤នាក់កំពុង​បំពេញ​បេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង៕

រូបភាព៖ ទំព័រហ្វេសប៊ុក ស៊ន រដ្ឋា

អត្ថបទ៖ ទារិកា

មតិយោបល់