• 2022-04-20 03:45:00
  • ព័ត៌មាន

«ទៅផ្ទះ» ខ្សែរឿងបង្កប់អត្ថន័យឆ្លុះបញ្ចាំងពីជីវិតពិត នៃទំនាក់ទំនងគ្រួសារ (វីដេអូ)

  • 2022-04-20 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ទៅផ្ទះ» ជាខ្សែរឿងភាគខ្លី ដែលឆ្លុះបញ្ចាំងពីអត្ថន័យគ្រួសារ គុណតម្លៃនៃសាច់ញាតិបងប្អូន អនុស្សាវរីយ៍កាលពីកុមារភាព ដែលធ្លាប់បានសាងរួមគ្នាជាមួយនឹងឪពុកម្ដាយ បងប្អូន។

ក្នុងឆាកជីវិតពិត ក៏មិនខុសគ្នាជាមួយសាច់រឿងដែរ ពេលនៅតូចៗគ្រប់គ្នាតែងតែនៅក្បែរឪពុកម្ដាយ ប៉ុន្តែពេលចាប់ផ្ដើមពេញវ័យ មានការងារធ្វើរៀងៗខ្លួន ម្នាក់ៗមិនសូវខ្វាយខ្វល់រឿងមកផ្ទះនោះទេ។ ការងារក៏រវល់ ទំនាក់ទំនងជិតស្និតជាមួយគ្នាក៏មិនសូវមានដូចមុន តែគួរគិតឡើងវិញ ព្រោះថាពុកម៉ែចាស់ៗអស់ហើយ គាត់ត្រូវការអ្នកដើម្បីមើលថែវិញម្ដង ដូច្នេះគួរតែឆ្លៀតពេលឱ្យបានញឹកញាប់ ដើម្បីមើលថែពួកគាត់ ឱ្យដូចពេលពួកគាត់ចិញ្ចឹមបីបាច់លោកអ្នក។

តោះ ចង់ដឹងថា សាច់រឿងភាគខ្លី «ទៅផ្ទះ» ត្រូវជាមួយនឹងជីវិតពិតរបស់លោកអ្នកដែរ ឬយ៉ាងណា? ចឹង មករំឮកអនុស្សាវរីយ៍ចាស់ៗជាមួយខ្សែរឿងបែបគ្រួសារ ដែល Sabay ទើបតែចាក់ផ្សាយនៅលើគេហទំព័រហ្វេសបុកផេក៖ Smart Axiata, sabay, និង Sabay News Entertainment។ ចុចមើលវីដេអូខាងក្រោមនេះ៖

#Shortfilm #សាច់រឿងបែបគ្រួសារ #sabay

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី