• 2022-04-20 08:25:00
  • ព័ត៌មាន

សូមជួយរក្សាផង! សត្វស្លាបទាំង១០ប្រភេទ កម្រមានអ្នកស្គាល់ កំពុងរស់នៅក្នុងព្រៃកម្ពុជាយ៉ាងមានក្ដីសុខបំផុត

  • 2022-04-20 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វស្លាបទាំង១០ប្រភេទដ៏កម្រឃើញវត្តមានទាំងនេះ ត្រូវថតបាននៅទីតាំង BeTreed Anventure ជាតំបន់ព្រៃសហគមន៍ភ្នំត្នោត ឬ BeTreed Anventure គឺជាតំបន់អភិរក្ស និងអេកូទេសចរណ៍នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ នេះបើតាមការបង្ហោះលើគណនីហ្វេសប៊ុក ឈ្មោះថា Mardy Suong Photography ។

ស្តេចកូលីត-Siamese Fireback

សត្វព្រៃជាច្រើនប្រភេទ កំពុងរស់នៅយ៉ាងមានក្ដីសុខបំផុតស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ក្នុងព្រៃសហគមន៍ភ្នំត្នោត មានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ ដែលជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដែលមានទំហំជាង ៤ម៉ឺនហិចតា ព្រៃសហគមន៍ភ្នំត្នោត គ្របដណ្ដប់ដោយព្រៃរបោះ ដែលជាជម្រករបស់សត្វព្រៃ និងជាប្រភពមិនចេះរីងស្ងួតនៃវិស័យទេសចរណ៍។

តាមរយៈរូបភាពទាំងនេះ Sabay នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់សត្វស្លាបចំនួន១០ប្រភេទដែលកម្រមានអ្នកឃើញវត្តមានរបស់ពួកគេណាស់ ខាងក្រោមនេះ៖

ពពូលបំពង់កលឿង-Yellow Footed Green Pigeon
ប៉ោលតោកក្បាលព្រលែត-Lineated Barbet
អកពស់ព្រៃ-Crested shepherd eagle
ចេកទុំក្បាលខ្មៅ-Black-hooded Oriole
អល់អែកធំ-Large Cuckooshrike
ចកវ៉កកំប៉ោយ ស-White-crested Laughingthrush
បាគូ ឬ កាពុតញើង-Common Hoopoe
ត្រសេះតូចខ្នងភ្លើង-Common Flameback
ទាំងខ្មៅសស្លាបឆែក-Black Baza

ប្រភពរូបភាព៖ Mardy Suong Photography

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទថ្មី