- 2022-04-22 02:45:25
- ព័ត៌មាន
មិនធម្មតា!ទិដ្ឋភាពហ្វូងប្រជៀវរាប់លានក្បាលហោះចេញពីល្អាងភ្នំសំពៅ កំពុងកើបភ្ញៀវទេសចរឲ្យបាត់ដំបងភ្លូកទឹកភ្លូកដី
- 2022-04-22 02:45:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា!ទិដ្ឋភាពហ្វូងប្រជៀវរាប់លានក្បាលហោះចេញពីល្អាងភ្នំសំពៅ កំពុងកើបភ្ញៀវទេសចរឲ្យបាត់ដំបងភ្លូកទឹកភ្លូកដី
ចន្លោះមិនឃើញ
ខេត្តបាត់ដំបងនៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតរបស់ប្រទេសកម្ពុជា ជាក់ស្តែងក្នុងពេលនេះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ កំពុងតែជាប់ចិត្តដិតអារម្មណ៍ជាមួយនឹង ទស្សនីយភាពដ៏អស្ចារ្យរបស់ ហ្វូងសត្វប្រជៀវរាប់លានក្បាល ខ្មៅដេសដាស់ពេញមេឃ ដែលហោះបណ្តែតខ្លួន ចេញពីល្អាងនានាតាមរូងភ្នំសំពៅខេត្តបាត់ដំបង ពោលគឺទស្សនីយភាពនេះ បានក្លាយទៅជាគោលដៅទីមួយនិងទាក់ទាញបំផុតរបស់ភ្ញៀវទេសចរ នៅក្នុងរមណីដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅ ។
ភ្ញៀវទេសចរជាច្រើន រាប់រយនាក់ក្នុងមួយថ្ងៃៗកំឡុងពេលសូរិយារៀបអស្តង្គត់ មិនដែលឲ្យរំលងទិដ្ឋភាពដ៏គួរឲ្យទាក់ទាញនេះឡោះយ ពួកគេនាំគ្នាអង្គុយរង់ចាំ ទស្សនាហ្វូងសត្វប្រជៀវរាប់លានក្បាលហើរចេញពីល្អាង ហើយសុទ្ធតែបានបង្ហាញពីទឹកមុខរីករាយរំភើប ចំពោះទិដ្ឋភាពហ្វូងសត្វប្រចៀវរាប់លានក្បាលដែលហោះហើរពេញផ្ទៃមេឃ ដែលហ្វូងសត្វប្រជៀវទាំងអស់នោះត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយអាជ្ញាធរមូលដ្ឋាន ។ដោយសារវត្តមានភ្ញៀវទេសចរនេះ ហើយ ធ្វើអោយបង្កើនសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការលក់ដូរ ចំណី អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ជាដើម ។
ជាក់ស្តែងរៀងរាល់ថ្ងៃ នៅមុនពេល សូរិយារៀបអស្តង្គត់ នៅចន្លោះម៉ោង ៥៖៣០ នាទី ដល់ម៉ោង ៦៖ ១៥ នាទីល្ងាច គឺជាពេលវេលាដ៍ជាក់លាក់ ដែល ហ្វូងសត្វប្រជៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូងភ្នំសំពៅ ពាសពេញផ្ទៃមេឃ និងតម្រង់ជួរគ្នាចេញពីរូង ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយ អ្នកស្រុកតំបន់នោះ តែងតែហៅហ្វូងប្រជៀវទាំងនោះថា “កងទ័ពប្រជៀវដ៍ក្លាហាន” ពីព្រោះការហោះហើរ របស់ហ្វូងសត្វប្រជៀវទាំងនោះ ប្រៀបបានទៅនឹងចរន្តទឹកហូរលើផ្ទៃអាកាស។
សូមជម្រាបថា «ភ្នំសំពៅ» ភ្ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយ ស្ថិតនៅតាមដងផ្លូវ ជាតិលេខ៥៧ ស្ថិតក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់ មានកំពស់ប្រមាណ ១០០ ម៉ែត្រ កាំជណ្តើរឡើងចំនួន ១០៣០ កាំ មានចំងាយ ១២ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង។នៅលើកំពូលភ្នំ មានវត្តមួយ ឈ្មោះថា វត្តគិរីរម្យ និងមានល្អាង រូងភ្នំជាច្រើន សរុបទាំងអស់ចំនួន ១២ រួមមាន ៖ ១. ល្អាងផ្កាស្លា ២. ល្អាងគក់ទ្រូង ៣. ល្អាងខ្យល់ ៤. ល្អាង តែងខ្លួន ៥. ល្អាងល្ខោន ៦. ល្អាងជ្រៃ ៧. ល្អាងពេជ្រ ៨. ល្អាងខ្វែង ៩. ល្អាងប្រេង ១០. ល្អាងស្ថានីយ ឬល្អាងធំ ១១. ល្អាងក្បាលខ្មោច ១២. ល្អាងប្រចៀវ ប៉ុន្តែល្អាងដែលភ្ញៀវនិយមចូលទស្សនាមាន តែល្អាងផ្កាស្លា និងល្អាងល្ខោន។។
ប្រភព៖មន្ទីរទេសចរណ៍បាត់ដំបង