• 2022-05-02 06:05:00
  • ព័ត៌មាន

អ្នកចាក់ម៉ាស៊ូតវីវរហើយ ពេលនេះតម្លៃម៉ាសូតហក់ឡើងខ្លាំង ថ្លៃខ្ពស់ជាងសាំងធម្មតាឆ្ងាយណាស់

  • 2022-05-02 06:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានា ទូទាំងប្រទេសនៅខែឧសភានេះ ដោយម្ដងនេះតម្លៃម៉ាស៊ូតហក់ឡើងខ្លាំង ថ្លៃខ្ពស់ជាងសាំងធម្មតារហូតដល់ ៣៥០រៀល ឯណោះ ដែលតម្លៃនេះហាក់កំពុងធ្វើឱ្យមហាជនមួយចំនួនមានការងឿឆ្ងល់ផងដែរ ។

សូមជម្រាបដែរថា ក្នុងតាមសេចក្ដីប្រកាសរបស់ក្រសួងបានបញ្ចាក់ថា តម្លៃប្រេងសាំងធម្មតាត្រូវបានកំណត់លក់ តម្លៃ ៥,២៥០រៀល ក្នុងមួយលីត្រ ឯប្រេងម៉ាស៊ូតវិញត្រូវលក់តម្លៃរហូតដល់ ៥,៦០០រៀល លីត្រ។ តម្លៃនេះគឺចាប់អនុវត្តលក់ ចាប់ពីថ្ងៃទី ០២ ខែឧសភា រហូតដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២នេះ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទថ្មី