• 2022-05-02 07:54:08
  • ព័ត៌មាន

អបអរសាទរគូស្វាមីភរិយាចំនួន១០០គូឈ្នះទឹកប្រាក់១០លានរៀល និង២០លានរៀលពីស្រាបៀរ កម្ពុជា

  • 2022-05-02 07:54:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សូមចូលរួមអបអរសាទរគូស្វាមីភរិយាថ្មីចំនួន១០០គូ មកពីខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តព្រះវិហារ ខេត្តស្វាយរៀង និងខេត្តជាច្រើនផ្សេងទៀតដែលមានសំណាងឈ្នះទឹកប្រាក់សុទ្ធចំនួន១០លានរៀល និង២០លានរៀលពីការចាប់រង្វាន់របស់ស្រាបៀរ កម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី៣០ ខែមេសា ក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស។

បញ្ជីឈ្មោះគូស្វាមីភរិយាខាងក្រោមនេះ គឺជាឈ្មោះអ្នកមានសំណាងពីការជាវកញ្ចប់កម្មវិធីអាពាហ៍ពិពាហ៍ទាន់សម័យរបស់ ស្រាបៀរ កម្ពុជា ចាប់ពី២៥កេសឡើងទៅ ដើម្បីយកទៅទទួលភ្ញៀវក្នុងថ្ងៃមង្គលការនាពេលកន្លងមក។

គូស្វាមីភរិយាដែលមានឈ្មោះខាងក្រោម សូមធ្វើការត្រៀមឯកសារសំខាន់ៗដូចជា លិខិតអាពាហ៍ពិពាហ៍ លិខិតអញ្ជើញភ្ញៀវ កន្ទុយសន្លឹកឆ្នោត រូបថតកូនកំលោះ កូនក្រមុំ អត្តសញ្ញាណប័ណ្ណទាំងពីរនាក់ ដើម្បីធ្វើការផ្ទៀងផ្ទាត់ បើករង្វាន់ជាមួយក្រុមហ៊ុន។

ក្រុមហ៊ុននឹងធ្វើការទំនាក់ទំនងទៅកាន់អ្នកឈ្នះរង្វាន់ទាំងអស់ជាបន្តបន្ទាប់ ដើម្បីផ្តល់ព័ត៌មានលម្អិតអំពីការបើករង្វាន់។

គួរបញ្ជាក់ថា សម្រាប់គូស្នេហ៍ដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍សូមកុំភ្លេចជ្រើសរើសស្រាបៀរ កម្ពុជាដើម្បីមានឱកាសក្លាយជាម្ចាស់រង្វាន់ប្រាក់លាន និងធ្វើឲ្យថ្ងៃពិសេសនេះកាន់តែទាន់សម័យថែមទៀតផង ព្រោះការចាប់រង្វាន់នឹងមានរហូតដល់ដំណាច់ឆ្នាំ២០២២។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២៩០២ ឬតាមដានទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា https://www.facebook.com/cambodiabeer/?ref=page_internal

ពិសាដោយការទទួលខុសត្រូវ។

ខាងក្រោមនេះជាបញ្ជីឈ្មោះគូស្វាមីភរិយាចំនួន១០០គូឈ្នះទឹកប្រាក់ពីស្រាបៀកម្ពុជា៖

មតិយោបល់