• 2022-05-06 02:55:22
  • ព័ត៌មាន

សម្ដេច ហ៊ុន សែន៖ «បងប្អូនយើងបែកគ្នាដោយពុំបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់»

  • 2022-05-06 02:55:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ព្រឹទ្ធាចារ្យ​ ហ៊ុន ណេង ត្រូវជាបងប្រុសបង្កើតសម្ដេច ហ៊ុន សែន បាន​ទទួល​មរណភាព​ ក្នុង​ជន្មាយុ​៧៣ឆ្នាំ​ដោយ​ជំងឺ​បេះដូង​ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ដោយសារជំងឺបេះដូង។

អ្វីដែលគួរឱ្យរំជួលចិត្តក្រៃលែងនោះ នៅព្រឹកថ្ងៃទី ៦ ឧសភា ឆ្នាំ ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារខ្លីមួយទាំងក្ដុកក្ដួលនៅលើទំព័រហ្វេសបុកផេកផ្លូវការថា​៖ «បងប្អូនយើងបែកគ្នាដោយពុំបានលាគ្នានិងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់។បែកគ្នាលើកនេះបែកជារៀងរហូតហើយមិនអាចជួបគ្នាវិញបានទេ»។

ឯកឧត្ដម​ព្រឹទ្ធាចារ្យ​ ហ៊ុន ណេងគឺ​ជា​ប្រធាន​គណៈ​កម្មការទី៤​ នៃ​រដ្ឋសភា ។ ឯកឧត្តម ហ៊ុន ណេង មានឈ្មោះដើម ហ៊ុន ឡុងសេង កើតថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ១៩៥០ នៅភូមិពាមក ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ មាន ឪពុកឈ្មោះ ហ៊ុន នាង និងម្តាយឈ្មោះ ឌី ប៉ុក ។ លោកជាកូនទី២ ក្នុងចំណោមបងប្អូន ៦នាក់ ក្នុង នោះ ស្រី ៣ នាក់៕

អានអត្ថបទពាក់ព័ន្ធ៖

មតិយោបល់