• 2022-05-17 07:28:57
  • ព័ត៌មាន

ក្រោយ​រក​ឃើញ​១ថ្មីៗ ឥឡូវ​ទើប​ដឹងថា តាម​ពិត ទន្លេមេគង្គកម្ពុជា ជាជំរកត្រីបបែលយក្សទឹកសាបធំបំផុតក្នុងលោក

  • 2022-05-17 07:28:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong)របស់កម្ពុជាកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ទន្លេមេគង្គកម្ពុជាគឺជាជម្រករបស់ត្រីទឹកសាបដែលមានទំហំធំៗ បំផុតនៅលើពិភពលោក ពិសេសនៅកម្ពុជា ជាកន្លែងដែលមានវត្តមានត្រីបបែលយក្សទឹកសាប អាចមានទម្ងន់ជិត ៦០០ គីឡូក្រាម ជាមួយប្រវែងជិត ៤ ម៉ែត្រ។

ជាក់ស្តែងកាលពីសប្តាហ៍មុន ក្រុមការងារ បានសង្គ្រោះត្រីបបែលយក្សទឹកសាបដ៏កម្រមួយក្បាល ជិតផុតពូជមានទម្ងន់រហូតទៅដល់ ជាង ១៨០ គីឡូក្រាម ក្នុងទន្លេមេគង្គប្រទេសកម្ពុជា ក្នុងភូមិកោះព្រះ សង្កាត់កោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ខណ:ពេលដែលអ្នកនេសាទ បានដាក់សន្ទូចដើម្បីនេសាទត្រីធម្មតា ប៉ុន្តែ ចៃដន្យត្រីបបែលយក្សនោះទៅស៊ីត្រីដែលជាប់សន្ទូចទៅវិញ។

ប្រភពដដែលបានឲ្យដឹងថា ជាទូទៅត្រីបបែលយក្សទឹកសាបនេះ កំពុងតែរស់នៅនិងកោននៅជិតអន្លង់ជ្រៅៗ ដែលគេមិនធ្លាប់បានរុករកនៅក្នុងទន្លេមេគង្គ ជាច្រើនរណ្តៅ ខណ:ក្នុងពេលបច្ចុប្បន្នកំពុងតែទទួលរងការគម្រាមកំហែងយ៉ាងខ្លាំង ។

សូមជម្រាបថា គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទដែលរស់នៅតាមបណ្តោយទន្លេ មេគង្គប្រទេសកម្ពុជា ចូលរួមអភិរក្សថែរក្សាការពារ ត្រីបបែលយក្សទឹកសាបទាំងអស់គ្នា ពីព្រោះថាចំនួនរបស់វាកាន់តែថយចុះទៅហើយ ពិសេសទាមទារឲ្យមានការចូលរួម ដើម្បីឲ្យបបែលយក្សមានវត្តមានបន្ត តទៅថ្ងៃមុខ។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់