• 2022-05-18 00:45:00
  • ព័ត៌មាន

ឈប់សង្ឃឹមរឿង២យ៉ាងនេះ ជីវិតអ្នកនឹងមានតែសេចក្តីស្ងប់សុខ មិនស្មុគស្មាញ ពិបាកចិត្តគិតច្រើននោះឡើយ

  • 2022-05-18 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីឲ្យជីវិតរបស់អ្នករស់នៅប្រកបទៅដោយសេចក្តីស្ងប់សុខ មិនសូវស្មុគស្មាញ និងមិនមានសម្ពាធពីមនុស្សជុំវិញខ្លួន រឿងដំបូងដែលអ្នកត្រូវធ្វើនោះគឺអ្នកត្រូវ ឈប់សង្ឃឹមរំពឹងអោយមនុស្សគ្រប់គ្នាយល់ស្របជាមួយអ្នក អ្នកត្រូវចាំថាមនុស្សយើង មានការគិតគំនិតផ្សេងៗពីគា្ន ទោះបីជាអ្នកល្អប៉ុណ្ណា អ្នកមានគំនិតល្អអស្ចារ្យកម្រិតណា ក៏នៅតែមានអ្នកជំទាស់ ពោល អ្នកដែលមិនយល់ស្រប មានគំនិតផ្ទុយផ្សេងពីអ្នករាប់មិនអស់ឡើយ ។

ដូច្នេះការដែលមានមនុស្សមិនយល់ស្របជាមួយនឹងអ្នកជារឿងធម្មតាទូទៅ មិនមានអ្វី ដែលប្លែកនោះឡើយ ប៉ុន្តែប្រសិនបើថ្ងៃណាមួយមានមនុស្សយល់ស្របជាមួយអ្នកគ្រប់ពេលវេលា អ្នកត្រូវដឹងថាថ្ងៃហ្នឹងប្រាកដជាមានបញ្ហាឬខុសធម្មតាអ្វីមួយកើតឡើងហើយ ជួនកាលវាអាចជាគ្រោះថ្នាក់សម្រាប់អ្នកក៏អាចថាបានដែរ។ដូច្នេះសូមឈប់រំពឹងទៀតទៅ ថានឹងអោយអ្នកដទៃគ្រប់ៗគ្នាមកយល់ស្របជាមួយអ្នកនោះ។

រីឯចំណុចទី២វិញ អ្នកក៏សូមឈប់មានគំនិត ថាត្រូវតែបានស្មើជាមួយអ្វីដែលអ្នកបានអោយ ។អ្នកតែងតែរអ៊ូថាអ្នកអោយទៅគេច្រើនណាស់ តែមិនដែលសូវបានត្រឡប់មកវិញ សោះលះបង់អស់ពីកាយចិត្ត ដើម្បីជួយនិងផ្តល់អោយអ្នកដទៃ តែមិនដែលបានអ្វីចំណេញមកវិញឡើយ ពោលគឺអ្នកចង់អោយគមកតបស្នងអ្វីដែលអ្នកបានផ្តល់អោយគេ។

ប្រសិនបើអ្នកនៅតែមានគំនិតបែបនេះ អ្នកប្រាកដជាមិនមានក្តីសុខនៅក្នុងចិត្តនោះឡើយ ពោលអ្នកនឹងមានឱកាសខកចិត្ត គិតច្រើន ដោយសារតែការរំពឹងផលត្រឡប់មក វិញពីអ្នកដទៃ ពីព្រោះជីវិតមិនមែនជាជញ្ជីងទេ ដែលនឹងអោយទៅប៉ុណ្ណា ហើយក៏នឹង បានប៉ុណ្ណឹងត្រឡប់មកវិញ។

ការដឹងគុណ វាអាស្រ័យទៅលើមនុស្ស មនុស្សខ្លះ អ្នកអោយបាយមួយចាន គេក៏នឹក ដល់គុណអ្នកអស់មួយជីវិត អ្នកខ្លះទៀតបាយហូបអស់១០បាវ មិនដែលសូម្បីតែនឹងគិត ដល់គុណរបស់អ្នកនោះឡើយ ។ ដូច្នេះសូមឈប់រំពឹងថាអោយអ្នកដទៃ ដឹងគុណ ផ្តល់អ្វីដែលអ្នកធ្លាប់អោយគេទៀតទៅជិវិតរបស់អ្នកនឹងមិនសូវមានសម្ពាធ និងមានតែសេចក្តីសុខ ព្រោះអ្នកមិនសូវគិត ខ្វល់ខ្វាយច្រើនពីនេះពីនោះ អំពើល្អរបស់អ្នកទោះគ្មានអ្នកតបស្នង អ្នកឃើញ ក៏អ្នកសប្បាយចិត្តនឹងធ្វើ ដោយមិនរំពឹងផលតបស្នងមកវិញខ្លាំងពេក។

ប្រភពរូបថត៖https://pantip.com/topic/33692964

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី