• 2022-05-18 08:08:32
  • ព័ត៌មាន

រំជួលចិត្ត! លោកយាយអាយុ៨៤ឆ្នាំ ធ្វើដំណើរជាង១០ម៉ោង ចង់ជួបសម្តេច និងផ្ញើអំណោយមួយដល់កុមារកម្ពុជា

  • 2022-05-18 08:08:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកយាយចំណាស់វ័យ៨៤ឆ្នាំ ដែលជាពលរដ្ឋខ្មែរ-អាមេរិកាំងមួយរូប បានធ្វើដំណើរតាមរថយន្តចំនួន១០ ម៉ោង ទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីប្រាថ្នាចង់ជួបសម្តេចតេជោនាយករដ្ឋមន្រ្តី នាដង្ហើមចុងក្រោយ និងមានបំណងចង់ផ្ញើអំណោយដ៏សំខាន់មួយដល់កុមារកម្ពុជាតាមសម្តេចជោ ក្នុងឱកាសដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក កាលពីថ្មីៗនេះ។

តាមរយៈវីដេអូដែលកំពុងតែទទួលបានការចាប់អារម្មណ៍នៅក្នុងបណ្តាញសង្គមបានឲ្យដឹងថា លោកយាយមានឈ្មោះ ដោ ព្រឿង អាយុ៨៤ ឆ្នាំ រស់នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត ដោយលោកយាយមានកូន៦នាក់ និងបានភៀសខ្លួនដល់សហរដ្ឋអាមេរិកកាលពី ខែកញ្ញា ឆ្នាំ ១៩៨០ ពីជំរំខៅអ៊ីដាង ប្រទេសថៃ។

ដូចគ្នានេះដែរលោកយាយបានមានប្រសាសន៍ថា លោកយាយពិតជាគោរពស្រឡាញ់ សម្តេចតេជោនាយដ្ឋមន្ត្រីខ្លាំងណាស់ ចំពោះការតស៊ូប្រយុទ្ធការដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ជួយរំដោះលោកយាយ និងក្រុមគ្រួសារកូនចៅ បានរស់រៀនមានជីវិតរហូតមកដល់សព្វថ្ងៃនេះ។

ទីបំផុតក្តីប្រាថ្នារបស់លោកយាយនាដង្ហើមចុងក្រោយនៃជីវិតត្រូវបានសម្រេចបន្ទាប់ពីធ្វើដំណើរអស់រយ:ពេលជាង១០ ម៉ោងតាមរថយន្ត ដើម្បីមកជួបសម្តេចតេជោ ផ្ទាល់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២២។

អ្វីដែលគួរឲ្យរំជួលចិត្តទៀតនោះគឺលោកយាយបានយកថវិកាសន្សំផ្ទាល់ខ្លួន ចំនួន ២ពាន់ដុល្លារ និងម៉ាសដែលលោកយាយចំណាយចាស់ដោយដៃផ្ទាល់បានចំនួន៥៦ម៉ាស ផ្ញើតាមសម្តេចតេជោយកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីកុមារកម្ពុជា។

ទីបំផុតថវិការបស់លោកយាយ និងម៉ាស់ដែលលោកយាយខំចាក់រាប់ខែក៏បានមកដល់ដៃ មន្ទីរពេទ្យគន្ធបុប្ផា ហើយលោកយាយក៏បានចេញវីដេអូថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបំពេញបំណងលោកយាយផងដែរ។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់