• 2022-05-23 09:13:16
  • ព័ត៌មាន

កំពុងល្បីព្រោងព្រាតប៊ូហ្វេទុរេននៅថៃ! ហូបមួយឆ្អែតអស់តែ១០ដុល្លារ អត់អស់ផាកលុយវិញ

  • 2022-05-23 09:13:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីមួយដែលមានឈ្មោះថា Durian Buffet Festival នៅប្រទេសថៃកំពុងតែទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាជនទូទាំងពិភពលោក ដោយកម្មវិធីដ៏ពិសេសនេះ អនុញ្ញាតឲ្យអ្នកដែលពុំសូវមានថវិកាទិញទុរេនហូប អាចចូលទៅហូបទុរេនបានមួយឆ្អែតពេញពោះអស់ត្រឹមតែ៤៧៩បាតឬ ប្រមាណ១០ដុល្លារអាមេរិក។

Durian Buffet Festival ឬក៏ប៊ូហ្វេទុរេន ត្រូវបានប្រាព្ធឡើងនៅផ្សារទំនើប Central World មួយកន្លែងនៅក្នុងទីក្រុងបាងកក ក្នុងគោលបំណងដ៏ធំសម្រាប់អ្នកដែលពុំសូវមានថវិកាទិញទុរេនយកមកបរិភោគ និងផ្សព្វផ្សាយទុរេនថៃទៅកាន់ពិភពលោក ក្រៅពីនោះក៏មានផ្លែឈើថៃជាច្រើនទៀតផងដែរ។

សូមជម្រាបថា អ្នកដែលចូលទៅបរិភោគ មានតែរយ:ពេលមួយម៉ោងតែប៉ុណ្ណោះ សម្រាប់ហូបឲ្យឆ្អែត ប្រសិនបើហ៊ានហូបសល់ទុរេនឬផ្លែឈើដទៃទៀតនៅក្នុងចានតែបន្តិច នឹងត្រូវពិន័យជាលុយចំនួន១០០០បាត ដោយគ្មានពាក្យតវ៉ាពីអ្នកឃ្លាំមើលនៅទីនោះ ហើយចំពោះការចូលទៅបរភោគ មុននឹងអាចចូលបានត្រូវប្រាកដថាគ្មានជំងឺ ដូចជាទឹកនោមផ្អែម ឬមានបញ្ហាសុខភាពផ្សេងៗ។

ប្រភព៖ Khaosod English ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់