• 2022-05-24 10:04:43
  • ព័ត៌មាន

ឪពុកម្តាយនាំឡើងផ្សារ ដើរមិនប្រយ័ត្នបុករូបតុកត្តាដួលបាក់ខ្ទិច សងគេអស់ជាង ៤០០០ដុល្លារ!

  • 2022-05-24 10:04:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថតជាច្រើនសន្លឹកដែលត្រូវបានគេចែកចាយតាមអ៊ីនធឺណិតកាលពីពេលថ្មីៗនេះ បានបង្ហាញអំពី ក្មេងប្រុសតូចម្នាក់បានធ្វើឱ្យរូបចម្លាក់តុកត្តា Teletubby ដួលដោយចៃដន្យ ហើយបានបាក់ខ្ទេច។

រូបសំណាកតុកត្តានេះ មានតម្លៃជាង ៦៧០០ដុល្លារអាមេរិក ដែលវាត្រូវបានដាក់លក់នៅហាងលក់ប្រដាប់ក្មេងលេង ក្នុងទីក្រុងហុងកុង។ ក្មេងប្រុសតូចនោះ ហាក់ដូចជាមិនមានរបួសទេ ប៉ុន្តែរូបសំណាកតុកត្តាដែលមានតម្លៃរហូតដល់ទៅជាង ៦៧០០ដុល្លារ បានដួលរលំនិងបែកជាបំណែកៗ។

បុគ្គលិក​ហាងលក់របស់​ក្មេង​លេងឈ្មោះ Kk plus បាន​ចោទ​ក្មេង​ប្រុស​រូប​ខាងលើពី​បទ ទាត់​រូប​ចម្លាក់ និង​បណ្ដាល​ឲ្យ​ខូច​ខាត។ ទន្ទឹមនឹងនេះ ឪពុក​ម្តាយ​ដោយ​មិន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​នោះ ​បាន​សម្រេច​ចិត្ត​យល់ស្របតាម​ពាក្យ​របស់​បុគ្គលិក​ ដោយធ្វើការ​ផ្តល់​សំណង​ដល់​ហាង​ចំនួន ៤២៨០ដុល្លារ៕

ប្រភព៖ The Standard ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទថ្មី