• 2022-05-25 03:13:54
  • ព័ត៌មាន

ចាប់ពីខែក្រោយទៅ ​ថៃ​ឱ្យក្លឹបរាត្រី និងហាងខារ៉ាអូខេ​បើកឡើងវិញតាមធម្មតា ដោយគ្មានការរឹតបន្តឹង

  • 2022-05-25 03:13:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃនឹងអនុញ្ញាតឱ្យក្លឹបរាត្រី និងហាងខារ៉ាអូខេបន្តបើកឡើងវិញតាមម៉ោងធម្មតាចាប់ពីខែក្រោយនេះទៅ ដោយបញ្ចប់វិធានការរឹតត្បិត​ ដោយសារការឆ្លងប្រចាំថ្ងៃមានការធ្លាក់ចុះ។ ​

​កន្លែងកម្សាន្តនានាដូចជាបារ៍ ហាងស្រា ក្លឹបខារ៉ាអូខេ និងសេវាកម្មផ្សេងៗទៀតអាចបើកដំណើរការរហូតដល់ពាក់កណ្តាលអធ្រាត្របានបន្ទាប់ពីខែមិថុនាទៅ ប៉ុន្តែកន្លែងទាំងនេះគួរតែអនុវត្តវិធីសាស្រ្តបង្ការជាសកល។ យ៉ាង​ណាបុគ្គលិកទាំងអស់ត្រូវតែបានទទួលការចាក់វ៉ាក់សាំង និងធ្វើតេស្តអង់ទីហ្សែនរៀងរាល់ប្រាំពីរថ្ងៃម្តង។

ក្រៅពីនោះចាប់ពីថ្ងៃទី១ ខែមិថុនា ​ថៃក៏នឹងដកចេញនូវលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកធ្វើដំណើរដែលមិនបានចាក់វ៉ាក់សាំង​។ ពួកគេនឹងត្រូវធ្វើតេស្តនៅពេលទៅដល់ ឬបង្ហាញការធ្វើតេស្តអវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ មុនពេលចេញដំណើរ៕

ប្រភព៖ vnexpres ប្រែសម្រួល៖ សៀនហួរ

មតិយោបល់