• 2022-05-25 07:28:13
  • ព័ត៌មាន

ប្រយ័ត្នផង! ប្រទេសអាសុីមួយនេះ បានប្រកាសថាមានអ្នកឆ្លងមេរោគអុតស្វា ជាលើកដំបូងហើយ!

  • 2022-05-25 07:28:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺអុតស្វា ត្រូវបានគេរកឃើញជាបន្តបន្ទាប់នៅលើប្រទេសជាច្រើននៅលើពិភពលោក ដោយនេះជាជំងឺឆ្លងដ៏គួរឱ្យព្រួយបារម្ភទី២ បន្ទាប់ពីជំងឺកូវីដ១៩។

អារ៉ាប់រួម សាធារណរដ្ឋឆេក និងស្លូវេនី បានរាយការណ៍ករណីរកឃើញអ្នកឆ្លងជំងឺអុតស្វាដំបូងនៅក្នុងប្រទេស ដោយចូលរួមជាមួយប្រទេសចំនួន ១៨ ផ្សេងទៀតដែលមានអ្នកឆ្លងជំងឺមួយនេះ។ ចំនួន​អ្នកឆ្លង ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​បន្ថែម​ទៀត ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​និយាយ​ថា​ហានិភ័យ​ជា​រួម​ចំពោះ​ប្រជាជន​ទូទៅ​នៅ​មាន​កម្រិត​ទាបនៅឡើយទេ។

ការផ្ទុះឡើងនៃមេរោគអុតស្វានេះ ត្រូវបានរកឃើញនៅអឺរ៉ុប អូស្ត្រាលី និងអាមេរិក។ រោគសញ្ញាជារឿយៗរួមមានគ្រុនក្តៅ និងកន្ទួលលើស្បែក។ នៅប្រទេសអារ៉ាប់រួម ដែលជាប្រទេសនៅក្នុងទ្វីបអាសុី មន្ត្រីសុខាភិបាលបានប្រកាសថា ករណីមួយត្រូវបានរកឃើញនៅក្នុងអ្នកដំណើរម្នាក់ដែលទើបតែបានទៅលេងអាហ្វ្រិកខាងលិច ហើយឥឡូវនេះកំពុងទទួលការព្យាបាល៕

ប្រភព៖ BBC ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី