• 2022-05-25 08:05:55
  • ព័ត៌មាន

ស្ងាត់ៗ! ប្រទេស​វៀតណាម​ សាងសង់​ផ្លូវ​រូង​ក្រោម​ដី​វែង​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​​

  • 2022-05-25 08:05:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​វៀតណាម​បាន​បើក​ដំណើរ​ការ​ផ្លូវ​រូង​ក្រោម​ដីវែង​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍​ ​កាលពីពេលកន្លងទៅក្រោយ​ដំណើរការ​សាងសង់​អស់​៤​ឆ្នាំ​។​ ​

ភ្ជាប់​ខេត្ត Thua Thien-Hue ទៅ​ទីក្រុង​ Da Nang ផ្លូវ​ក្រោម​ដី​នេះ​មាន​ប្រវែង​៦,២​គីឡូម៉ែត្រ និង​ជា​ផ្លូវ​រថ​ក្រោម​ដី​វែង​បំផុត​នៅ​អាស៊ីអាគ្នេយ៍​។ ផ្លូវ​ក្រោម​ដី​នេះ​មាន​ឈ្មោះ​ថា Hai Van ​២ ​​គឺ​ជា​ផ្លូវ​រូង​ទី​ពីរ​ ដែល​​នឹង​ជួយ​កាត់បន្ថយ​សម្ពាធ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ក្រោម​​Hai Van ១​ ដែល​នៅ​​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​គ្នា​។​

​ផ្លូវ​​នេះ​មាន​ទទឹង​៧​ម៉ែត្រ​ និង​បែងចែក​ជា​២​គន្លង​​ ត្រូវ​បាន​សាង​សង់​ដោយ​ក្រុមហ៊ុន Deo Ca Group JSC​ អស់​​ថវិកា ៣៦៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​៕

ប្រភព៖ Vietnam News ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី