• 2022-05-26 11:48:08
  • ព័ត៌មាន

ដំណឹង​ល្អ​! ឱកាស​អាហារូបករណ៍​ ៥កន្លែង​ សម្រាប់​ថ្នាក់​អនុ​បណ្ឌិត​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ​

  • 2022-05-26 11:48:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​ទី​២៦ ខែ​ឧសភា​ ឆ្នាំ​២០២២នេះ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​នៃ​ព្រះរាជាណាចក្រ​ថៃ​ ចំនួន​៥កន្លែង​។

ដំណឹង​អំពី​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ចំនួន​០៥កន្លែង​ រយៈពេល​២ឆ្នាំ​ នៅ​សាកល​វិទ្យាល័យ​នៃ​ព្រះរាជាណាចក្រ​ថៃ​នេះ​គឺ​ពី​ស្ថាន​ទូត​ថៃ​ប្រចាំ​កម្ពុជា​ ដោយ​អាហារូបករណ៍​នេះ​គឺ​ ក្រោម​ក្របខ័ណ្ឌ​កិច្ច​សហ​ប្រតិបត្តិការ​អេកម៉ិក​។

ជំនាញ​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ដែល​អាហារូបករណ៍​នេះ​ផ្ដល់​ឲ្យ​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​មុខ​ជំនាញ​ អភិវឌ្ឍ​ធនធាន​មនុស្ស​ និង​បច្ចេកវិទ្យា​ បរិស្ថាន​ កសិកម្ម​ ទេសចរណ៍​ និង​សុខាភិបាល​។

-ឈប់ទទួលពាក្យ៖ ៣០ មិថុនា ឆ្នាំ​២០២២

-ព័ត៌មានបន្ថែម៖ Email: tipp@mfa.go.th

-ដាក់ពាក្យ៖ https://shorturl.asia/IUyfl

អត្ថបទ៖ សេរី មង្គល

មតិយោបល់