• 2022-06-09 07:18:02
  • ព័ត៌មាន

ប៉ូលិសលែងចាប់ហើយ! ថៃដក "កញ្ឆា" ចេញពីបញ្ជីគ្រឿងញៀនខុសច្បាប់ និងអនុញ្ញាតឱ្យមានការលក់ដូរ

  • 2022-06-09 07:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥឡូវនេះ ប្រជាជននៅក្នុងប្រទេសថៃអាចដាំដើមកញ្ឆានៅផ្ទះ និងលក់បានហើយ បន្ទាប់ពីប្រទេសនេះបានដកកញ្ឆាចេញពីបញ្ជីគ្រឿងញៀនហាមឃាត់របស់ខ្លួន។

លោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសថៃបានឱ្យដឹងថា “នេះជាឱកាសសម្រាប់ប្រជាពលរដ្ឋ និងរដ្ឋក្នុងការរកប្រាក់ចំណូលពីដំណាំកញ្ជា”។

ប្រទេសនៅក្បែរខាងកម្ពុជាមួយនេះ គឺជាប្រទេសដំបូងគេដែលជំរុញឱ្យមានការផ្លាស់ប្តូរបែបនេះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់ល្បីល្បាញថាមានច្បាប់តឹងរុឹងសម្រាប់គ្រឿងញៀន។រដ្ឋាភិបាលថៃ​សង្ឃឹម​ថា ការ​អភិវឌ្ឍ​ន៍ពាណិជ្ជកម្ម​កញ្ឆា​ក្នុង​ស្រុក​នឹងជួយ​ជំរុញដល់​វិស័យ​កសិកម្ម និង​វិស័យទេសចរណ៍៕

ប្រភព៖ BBC ប្រែសម្រួល ៖ សង្ហា

មតិយោបល់