• 2022-06-17 03:37:06
  • ព័ត៌មាន

នៅ​ចិន គេ​ទាញ​ផល​ពី​ព្រៃ​ឈើ​ហៅ​ថា "សេដ្ឋកិច្ច​ព្រៃឈើ" ដែល​ខ្មែរ​យើង​ក៏​អាច​ធ្វើ​បាន​ដែរ

  • 2022-06-17 03:37:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​យើង​អាច​មើល​ឃើញ​ថា រីក​ចម្រើន​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នោះ គឺ​គេ​អាច​ទាញ​ប្រយោជន៍​បាន​ស្ទើរ​គ្រប់​សកម្មភាព ក្នុង​នោះ​គេ​បាន​ទាញ​ប្រយោជន៍​ពី​ព្រៃឈើ ដោយ​មិន​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ព្រៃឈើ​ហៅ​ថា "សេដ្ឋកិច្ច​ព្រៃ​ឈើ" ដែល​វិធី​នេះ តាម​ពិត​ខ្មែរ​យើង​ក៏​អាច​ធ្វើ​បាន​ដែរ។

គន្លឹះ​នៃ​ការ​ទាញ​ប្រយោជន៍​ពី​ក្នុង​ព្រៃ​មក​បម្រើ​ឲ្យ​ជីវភាព​របស់​កសិករ​ចិន​នេះ ត្រូវ​បាន​ចែក​រំលែក​ដោយ​ក្រុម​ស្ត្រី ៤​រូប​ស្ថិត​ក្នុង​ក្រុម​ដែល​មាន​ឈ្មោះ​ថា "CC Studio”។ នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​នៃ​ក្រុម​នេះ​បាន​ពិព័រណ៌នា​ថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចព្រៃឈើមានការរីកចម្រើនយ៉ាងខ្លាំងនៅប្រទេសចិនដែលបានជួយបង្កើនប្រាក់ចំណូលរបស់កសិករចិនតាមរយៈអេកូឡូស៊ី។

នាង​បាន​បញ្ជាក់​ថា "សេដ្ឋកិច្ចព្រៃឈើគឺឆ្លងតាមរយៈការប្រើប្រាស់ដីក្នុងព្រៃសម្រាប់ការដាំដុះ ការចិញ្ចឹមសត្វនៅក្នុងព្រៃ និងការប្រើប្រាស់ទេសភាពព្រៃឈើដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ជាដើម "។

វិធី​ទាញ​ប្រយោជន៍​ដ៏​ឆ្លាត​វ័យ​នេះ គឺ​កសិករបានចិញ្ចឹមបក្សី គោទឹកដោះ ពពែ ទន្សាយជាដើមនៅក្នុងព្រៃ និងដាំដុះផ្សិត រួម​ទាំង​រុក្ខជាតិ​ជា​ឱសថបុរាណចិន ធញ្ញជាតិ និងបន្លែបង្ការជា​ច្រើន​ទៀត​នៅក្នុងព្រៃ។ សកម្មភាព​នេះ បានបំពេញបន្ថែមឧត្តមភាពធនធានកសិកម្ម និងព្រៃឈើ និងជំរុញដល់ការអភិវឌ្ឍរួមបញ្ចូលគ្នារវាងមុខរបរដាំដុះ និងមុខរបរចិញ្ចឹមសត្វ។

បច្ចុប្បន្ន អាជីវកម្មសេដ្ឋកិច្ចព្រៃឈើ និងការប្រើប្រាស់ទំហំផ្ទៃដីព្រៃឈើរបស់ចិនបានលើសពី ៤០ លានហិកតា ខណៈ​ចំនួនអ្នកប្រកបមុខរបរបានកើនដល់ ៣៤ លាននាក់​ឯណោះ។ តាម​នារី​វ័យ​ក្មេង ស្ថានភាព​នេះ ប្រទេស​កម្ពុជា ដែល​សម្បូរ​ព្រៃ​ធម្មជាតិ​ជា​ច្រើន​ស្រាប់​នោះ ក៏គួរ​តែ​អាច​ធ្វើ​វា​បាន​ដែរ។ ដូច្នេះ​ហើយ ទើប​នាង​ចែក​រំលែក​អំពី​បទ​ពិសោធន៍​នេះ

"ខ្ញុំដឹងថានៅស្រុកខ្មែរក៏សម្បូរព្រៃឈើណាស់ ហេតុនេះសូមចែករំលែកបទពិសោធដ៏ល្អក្នុងការអភិវឌ្ឍជនបទជាមួយបងប្អូនខ្មែរ ។ បើសិនអ្នកចង់ដឹងពីអ្វីកាន់តែច្រើនជាងនេះ សូមខមិនប្រាប់ខ្ញុំណា៎"។ ក្រោយ​ការ​ចែក​រំលែក​របស់​នារី​ដ៏​ស្រស់​ស្អាត មាន​ប្រិយមិត្ត​កម្ពុជា​ច្រើន​បាន​ចាប់​អារម្មណ៍៕

CC Studio គឺ​ក្រុម​នារី​៤រូប​ ដែល​ពួក​គេ​សុទ្ធ​ជនជាតិ​ចិន។ ពួក​គេ​រមែង​ចែក​រំលែក​ចំណេះដឹង គន្លឹះ និង​រឿងរ៉ាវ​អំពី​ប្រពៃណី​របស់​ជនជាតិ​ចិន​ជា​ច្រើន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​កម្ពុជា។ ចំណុច​គួរ​ចាប់​អារម្មណ៍ ពួកគេ​សុទ្ធ​តែ​វ័យ​ក្មេង និង​ស្រស់​ស្អាត អ្វី​ដែល​កាន់​តែ​ពិសេស គឺ​ពួក​គេ​សុទ្ធ​តែ​ចេះ​និយាយ និង​សរសេរ​ភាសា​ខ្មែរ​បាន​យ៉ាង​ល្អ ដោយ​ត្រូវ​ទាំង​ឃ្លាឃ្លោង និង​វេយ្យាករណ៍​ថែម​ទៀត។

ចំណុច​នេះ​ពួក​គេ​បាន​លាត​ត្រដាង​ថា ពួក​នាង​ខិត​ខំ​រៀន​ភាសា​ខ្មែរ​ទាំង​នៅ​ចិន និង​ក៏​ធ្លាប់​មក​សិក្សា​នៅ​សកលវិទ្យា​ក្នុង​ប្រទេស​កម្ពុជា​ថែម​ទៀត​ផង។ បន្ថែម​ពី​លើ​នេះ ពួក​គេ​សុទ្ធ​តែ​មាន​ឈ្មោះ​ខ្មែរ​រៀងខ្លួន​ដូច​ជា ម្លិះ នួន ចម្រើន និងយ៉ាយ៉ា៕

រូបភាព៖ CC Studio

អត្ថបទ៖ ទារិកា

មតិយោបល់