• 2022-06-20 06:52:33
  • ព័ត៌មាន

ខេត្តមួយនេះដើរទៅមុខរហូត! សមិទ្ធផលថ្មីមួយទៀត ត្រៀមបង្ហាញខ្លួននៅព្រះសីហនុ ជារូបសំណាកដ៏ធំអស្ចារ្យ

  • 2022-06-20 06:52:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមិទ្ធផលថ្មីៗជាច្រើនបានលេចរូបរាងឡើងជាបន្តបន្ទាប់នាទឹកដីខេត្តនាយសមុទ្រ ព្រះសីហនុ ​ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ មិនថាសំណង់អគារ ផ្លូវតូច -ធំ សួនច្បារ បន្ទប់ទឹកសាធារណៈ រូបសំណាកធំៗ គឺបានដុះដាលឡើងដូចផ្សិត។ ក្នុងនោះរូបសំណាកព្រះថោង នាងនាគ ដែលទើបនឹងធ្វើពិធីអភិសេក ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ភ្ញៀចទេសចរជាតិ-អន្តរជាតិ។

ស្រាប់តែថ្មីៗនេះ ខេត្តព្រះសីហនុនឹងបង្ហាញនូវសមិទ្ធផលថ្មីមួយទៀត ជារូបសំណាក ព្រះស្កន្ទគង់លេីក្ងោក​ គឺជារូបសំណាកដែលតម្លេីងក្រោយគេ​ក្នុង​ចំណោម​សមិទ្ធផល​រូបសំណាកធំៗ​ទាំង ៣ នៅក្នុងខេត្តព្រះសីហនុ​ ។ នេះបើតាមប្រភពពីទំព័រហ្វេសបុកផេក Sor ស៊ អ្នកប្រមាញ់រូបភាពប្រចាំខេត្តនេះ ។

ប្រភពដដែលឱ្យដឹងថា បេីមិនមានការប្រែប្រួលនោះទេរូបសំណាកនេះ​ និងតម្លេីងនៅរង្វង់មូល​ សម្ដេច​តេជោ​ (កន្ទុយ​នាគ)​ ក្នុង​ពេលឆាប់ៗខាងមុខនេះ ៕

រូបភាព៖ Sor ស៊

មតិយោបល់